• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ទីក្រុងហៃហ្វុង ត្រូវពិនិត្យឡើងវិញ និងស្នើយន្តការ និងគោលនយោបាយលេចធ្លោពិតប្រាកដទាក់ទងនឹងច្បាប់អភិវឌ្ឍន៍ទីក្រុង

នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហៃហ្វុង នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូរដ្ឋសភាទីក្រុងហៃហ្វុង បានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូរដ្ឋសភាទីក្រុងហៃហ្វុង បានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៦។ (រូបថត៖ VNA)

នៅក្នុងសន្និសីទ អ្នកបោះឆ្នោតទីក្រុងហៃហ្វុង បានស្នើសុំរដ្ឋាភិបាលចេញផ្សាយបទប្បញត្តិ លម្អិតដើម្បីណែនាំនិងឯកភាពលើការអនុវត្តច្បាប់អភិវឌ្ឍន៍ទីក្រុងឱ្យស៊ីសង្វាក់គ្នា ដើម្បីឱ្យទីក្រុងអាចអនុវត្តន៍គោលនយោបាយសមស្របទៅនឹងលក្ខណៈជាក់លាក់នៃទីក្រុង។ ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងថា៖

"ទាក់ទងនឹងច្បាប់អភិវឌ្ឍន៍ទីក្រុង មូលដ្ឋាននានា ជាពិសេសទីក្រុងធំៗដូចជាទីក្រុងហៃហ្វុង និងតំបន់សេដ្ឋកិច្ចសំខាន់ៗ ត្រូវពិនិត្យឡើងវិញ និងស្នើយន្តការ គោលនយោបាយលេចធ្លោពិតប្រាកដ។ ត្រូវផ្តោតលើការដោះសោ និងកៀរគរធនធានយ៉ាងអតិបរមាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បណ្តាញកំពង់ផែសមុទ្រ ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងយកចិត្តទុកដាក់លើការអភិរក្សវប្បធម៌ផងដែរ។ ខ្លឹមសារទាំងនេះត្រូវតែស្នើឡើងយ៉ាងជាក់លាក់ និងច្បាស់លាស់សម្រាប់រដ្ឋាភិបាលពិចារណាក្នុង ដំណើរការសម្រេចសារាចរណ៍ណែនាំការអនុវត្ត”។

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនដែលទីក្រុងហៃហ្វុងត្រូវផ្តោតលើការអនុវត្ត ដើម្បីសម្រេចបានគោលដៅកំណើន ១៣% ក្នុងឆ្នាំ ២០២៦; ក្នុងនោះផ្តោតលើការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិច រថយន្ត មេកានិច លោហធាតុ និងការដំឡើងនាវា; អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវពាណិជ្ជកម្មទំនើបនិងជំរុញទេសចរណ៍; និងខិតខំបញ្ចេញទុន ១០០% ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦៕

តាម​ vovworld.vn/km-KH

 ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

ASIAD ២០៖ ​កីឡាវៀតណាមមានក្តីសង្ឃឹមសម្រាប់មេដាយបន្ថែមទៀត

នាថ្ងៃទី ២៥ ខែកញ្ញា ក្រុមកីឡាវៀតណាមបន្តស្វែងរកមេដាយបន្ថែមទៀតក្នុងការប្រកួត​បាញ់កាំភ្លើង ហែលទឹក និង​អត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ២០ (ASIAD ២០) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

Top