• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការអភិវឌ្ឍលំនៅឋានជួលគឺជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាលំនៅឋានសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសន្តិសុខសង្គម គុណភាពធនធានមនុស្ស សមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមូលដ្ឋាននានានៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបធ្វើការជាមួយទីក្រុងហៃហ្វុង និងខេត្តក្វាងនិញ (Quang Ninh) បាក់និញ (Bac Ninh) និញប៊ិញ (Ninh Binh) និងហ៊ឹងអៀន (Hung Yen) អំពីការអភិវឌ្ឍលំនៅឋានជួល។ (រូបថត៖ TTXVN)

 

នៅរសៀលថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហៃហ្វុង​ (Hai Phong) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយទីក្រុងហៃហ្វុង និងខេត្តក្វាងនិញ (Quang Ninh) បាក់និញ (Bac Ninh) និញប៊ិញ (Ninh Binh) និងហ៊ឹងអៀន (Hung Yen) ដើម្បីអនុវត្តន៍ការណែនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ស្តីពីការអភិវឌ្ឍលំនៅឋានជួលនៅក្នុងតំបន់ទាំងនេះ។

ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍលំនៅឋានជួលគឺជាគោលនយោបាយសំខាន់មួយដែលត្រូវបានបក្ស និងរដ្ឋកំណត់យ៉ាងច្បាស់លាស់ នៅក្នុងការណែនាំថ្មីៗរបស់គណៈលេខា និងសេចក្តីសន្និដ្ឋានរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ។ ដូច្នេះ ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវតែបង្រួបបង្រួមការយល់ដឹង ដោយចាត់ទុកថានេះជាភារកិច្ចនយោបាយដ៏សំខាន់ បន្ទាន់ និងយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាលំនៅឋានសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសន្តិសុខសង្គម គុណភាពធនធានមនុស្ស សមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមូលដ្ឋាននានានៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងផងដែរ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ពិសេសលើតម្រូវការក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីដំណាក់កាលស្រាវជ្រាវទៅដំណាក់កាលអនុវត្តន៍។ តាមនោះ មូលដ្ឋាននីមួយៗត្រូវតែខិតខំបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានជួលយ៉ាងហោចណាស់មួយគម្រោងនៅក្នុងខែមិថុនា ឆ្នាំ២០២៦ ហើយបន្តអនុវត្តន៍គម្រោងទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី៣ ឬទី៤ ក្នុងឆ្នាំ២០២៦៕

តាម​ vovworld.vn/km-KH/

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ទីក្រុងហៃហ្វុង ត្រូវឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ទីក្រុងហៃហ្វុង ត្រូវឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យទីក្រុងហៃហ្វុង ធ្វើការបូកសរុបជាបឋមរយៈពេលមួយឆ្នាំនៃការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយស្រាយបំភ្លឺឲ្យបានច្បាស់ពីប្រសិទ្ធភាពនៃការធ្វើវិមជ្ឈការ ការប្រគល់អំណាច និងកំណត់ខ្លឹមសារមិនសមស្រប ដើម្បីរាយការណ៍ទៅកាន់មជ្ឈិមសម្រាប់ការកែតម្រូវទាន់ពេលវេលា។

Top