• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន

នាថ្ងៃទី ៨ ខែឧសភា មុនពេលបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សូណិចសាយ ស៊ីផាន់ដូន (Sonexay Siphandone ) និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim )។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សូណិចសាយ ស៊ីផាន់ដូន។ រូបថត៖ VNA

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សូណិចសាយ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាលើទិសដៅជាច្រើនសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ។ ក្នុងនោះ ផ្តោតលើការសម្របសម្រួល និង រៀបចំឱ្យបានល្អសម្រាប់សកម្មភាពរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ ២០២៧។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបថត៖ VNA

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង បានបញ្ជាក់ជាថ្មីអំពីគោលនយោបាយការបរទេសរបស់វៀតណាម ដោយយកចិត្តទុកដាក់ទំនាក់ទំនងជាមួយម៉ាឡេស៊ី និងបានបង្ហាញពីបំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤៕

តាម​ vovworld.vn/km-KH

Viettel នាំយកផលិតផលឧស្សាហកម្មការពារជាតិទំនើបៗ ទៅកាន់ពិព័រណ៍ការពារជាតិដ៏ធំបំផុតតំបន់អាស៊ី-អឺរ៉ុប

Viettel នាំយកផលិតផលឧស្សាហកម្មការពារជាតិទំនើបៗ ទៅកាន់ពិព័រណ៍ការពារជាតិដ៏ធំបំផុតតំបន់អាស៊ី-អឺរ៉ុប

Viettel តំណាងឱ្យវៀតណាមនៅក្នុងសាលតាំងពិព័រណ៍ជាតិនៅក្នុងសាលលេខ ១ រួមជាមួយសាលតាំងពិព័រណ៍មកពីអាស៊ីខាងលិច និងមជ្ឈិមបូព៌ាដូចជា UAE ស្លូវ៉ាគី និងអាស៊ែបៃហ្សង់ ក៏ដូចជាម៉ាកល្បីៗ លំដាប់ពិភពលោក ដូចជា Roketsan (ទួរគី) Edge Group (UAE) Leonardo (អ៊ីតាលី) និង Airbus។

Top