• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក។ (រូបថត៖ VNA)

វិភាគ និងព្យាករណ៍ពីស្ថានភាពក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការវិវត្តទាំងនេះអាចប៉ះពាល់ដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសអតិផរណា និងកំណើន សន្តិសុខថាមពល ភស្តុភារកម្ម (ដោយសារតែតម្លៃកើនឡើង) ធ្វើឲ្យបាក់ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជនវៀតណាមនៅបរទេស ក៏ដូចជាសន្តិសុខ ការពារជាតិ សណ្តាប់ធ្នាប់សាធារណៈនិងកិច្ចការបរទេសផងដែរ។ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះស្ថានភាព ដោយធានាបាននូវការសម្រេចបាននូវគោលដៅដែលបានដាក់ចេញ រួមទាំងកំណើនសេដ្ឋកិច្ចពី ១០% ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលការណ៍និងទស្សនៈមួយចំនួន គឺត្រូវតែរក្សាអំណត់ធ្មត់ ប្រកាន់ខ្ជាប់នូវគោលការណ៍ធំៗ ជៀសវាងការភ័យស្លន់ស្លោ និងការបាត់បង់អំណត់ធ្មត់ ជៀសវាងការមើលស្រាល ការធ្វេសប្រហែស និងការបាត់បង់ភាពប្រុងប្រយ័ត្ន ព្រមទាំងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីដោះស្រាយបញ្ហាប្រកបដោយភាពបត់បែន ទាន់ពេលវេលា មានប្រសិទ្ធភាព និងសកម្ម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិណែនាំ។ (រូបថត៖ VNA)

សម្រាប់ដំណោះស្រាយទាក់ទងនឹងសន្តិសុខមនុស្ស លោកនាយករដ្ឋមន្ត្រីបានណែនាំក្រសួង និងស្ថាប័ននានាឱ្យគិតគូរពីវិធានការជម្លៀសពលរដ្ឋវៀតណាមចេញពីតំបន់ដែលមានហានិភ័យខ្ពស់។ ទីភ្នាក់ងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយត្រូវធានាការផ្ដល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា សត្យានុម័ត ស្របតាមការតម្រង់ទិស។ បណ្ដាក្រសួង និងស្ថាប័នត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយមិនត្រូវមើលរំលងតំបន់ឬវិស័យនោះឡើយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top