អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យបើកជាន់ខ្ពស់
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា បណ្តាប្រទេសភាគខាងត្បូង
ចាំបាច់ត្រូវមានចក្ខុវិស័យរួម និងការត្រិះរិះ សកម្មភាព និងអភិក្រមដ៏សកល គ្រប់ជ្រុងជ្រោយនិងដើម្បីប្រជាជនទាំងមូល; ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាព
និងឯកភាពក្នុងភាពចម្រុះ ដើម្បីរួមគ្នាចាប់យកឱកាស ជំនះពុះពារលើបញ្ហាប្រឈម
ដោះស្រាយការលំបាក និងឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព
និងវិបុលភាពសម្រាប់ប្រទេសទាំងអស់។ លោកនាយករដ្ឋមន្ត្រីបានស្នើថា
ប្រទេសភាគខាងត្បូងចាំបាច់ត្រូវជំរុញដំណើរការកែទម្រង់ស្ថាប័នអភិបាលកិច្ចក្នុងតំបន់
និងសកលលោកឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែង
ដោយផ្តោតលើការកែទម្រង់អង្គការសហប្រជាជាតិឱ្យកាន់តែមានប្រជាធិបតេយ្យ និងប្រសិទ្ធភាព
ពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមជ្ឈភាព កាត់បន្ថយរបាំងពាណិជ្ជកម្ម និងការប្រកួតប្រជែងមិនយុត្តិធម៌។
ជំរុញការកៀរគរ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានសង្គមទាំងអស់
ដើម្បីអនុវត្តន៍ដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ;
អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ។
ទន្ទឹមនឹងនេះ ជំរុញកម្លាំងចលករថ្មីសម្រាប់កំណើន ជាពិសេសផ្នែកវិទ្យាសាស្ត្រ
បច្ចេកវិទ្យា នវានុវត្តន៍ និងសហគ្រិនភាព; បន្តជំរុញខ្លាំងពាណិជ្ជកម្ម
និងវិនិយោគ កសាងទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្បូង-ត្បូង ជាដើម។
នេះជាលើកទី៣ជាប់ៗគ្នាហើយដែលឥណ្ឌាបានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំសំឡេងភាគខាងត្បូង
ដោយបង្ហាញពីតួនាទី ឋានៈនិងកិត្យានុភាពអន្តរជាតិកាន់តែកើនឡើងៗ
របស់វៀតណាមក្នុងការចូលរួម
និងរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះយន្តការពហុភាគីសកលនានា៕





