• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង គូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកជំទាវ នៅអាកាសយានដ្ឋាន។ (រូបថត៖ VOV)

ជាមួយនឹងសកម្មភាពជិត ៤០ ជាបន្តបន្ទាប់ក្នុងរយៈពេល ៤ ថ្ងៃ នាយក រដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim មានជំនួប ពិភាក្សាការងារប្រកបដោយជោគជ័យលើទិដ្ឋភាពជាច្រើន តាមនោះប្តេជ្ញាចិត្តជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹង ប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតបណ្តាញ ថាមពលអគ្គីសនីដែលតភ្ជាប់វៀតណាម-ម៉ាឡេស៊ី និងអាស៊ាន។

លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយមេដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី; ជួបជាមួយ សហគមន៍ធុរកិច្ចវៀតណាម-ម៉ាឡេស៊ី និងជួបសំណេះសំណាលជាមួយសហគមន៍ ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសម៉ាឡេស៊ី។ នៅវេទិកា ថ្នាក់ដឹកនាំនិងដៃគូអាស៊ាន វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក បានលើក តម្កើងនាយករដ្ឋមន្ត្រីវៀតណាមជាមេដឹកនាំអាស៊ានឆ្នើមឆ្នាំ ២០២៥។  

ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ ឧសភា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍បានអនុម័តលើ "សេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួស្តីពី អាស៊ានឆ្នាំ ២០៤៥៖ អនាគតរួមរបស់យើង" ដែលជាមូលដ្ឋានគ្រឹះដើម្បីតំរង់ទិស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៃតំបន់ក្នុងរយៈពេលពីរទសវត្សរ៍ ខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានថ្លែងសុន្ទរកថាដ៏សំខាន់នៅ ក្នុងសម័យពិភាក្សាក្រោមប្រធានបទ “បណ្ដាញឆ្លាតវៃ - ការតភ្ជាប់តាមរយៈកិច្ចសហ ប្រតិបត្តិការអំពី AI អធិបតេយ្យ (Sovereign AI)" ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ច អាស៊ាន-GCC-ចិន; អញ្ជើញទៅទស្សនានិងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យជាតិ ម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូនៃគណៈបក្សទាំង ពីរក្នុងសភាតំណាងរាស្រ្តអាមេរិកដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀត ណាម ដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រលោក John Moolenaar រដ្ឋ Michigan សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកានៃសភាតំណាងរាស្ត្រអាមេរិក។

Top