ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យហាឡាល់ ពាណិជ្ជកម្មអង្ករ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ ល។ ភាគីទាំងពីរបានឯកភាពលើវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការ អនុម័តលើកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ាឡេស៊ី ដំណាក់កាល ២០២៥ - ២០៣០ ឲ្យបានឆាប់ ព្រមទាំងជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្នាក់ដឹកនាំ ទាំងពីរបានសង្កត់ធ្ងន់ថា នៅមានសក្កានុពលច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ ដើម្បីនាំទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព; ឯកភាពបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ ទាញយកអត្ថប្រយោជន៍ជាអតិបរមានូវប្រៀបខ្លាំងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច និងសក្តានុពលទីផ្សារនៃភាគីទាំងពីរ; នាំឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិ សុខ ក្លាយជាការផ្តោតសំខាន់ជាយុទ្ធសាស្ត្រក្នុងទំនាក់ទំនង; ពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីក្លាយជាវិស័យស្នូលនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងប្រឈម ដោយសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេសនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងនូវការសន្យាយ៉ាង មុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែក លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងមកទីក្រុងហាណូយ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងខែតុលាឆ្នាំនេះ។