ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំដែលអញ្ជើញចូលរួម កិច្ចប្រជុំកំពូល SCO 02/09/2025 នាព្រឹកថ្ងៃទី១ ខែកញ្ញា នៅទីក្រុង Tianjin (ប្រទេសចិន) ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញជីញ បានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim Anwar នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានស្នើថា ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្ត នយោបាយ ពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគី; ខិតខំសម្រេចបានទំហំពាណិជ្ជ កម្ម ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ... ភាគីទាំងពីរបានឯកភាពជំរុញការ សម្រេចការងារបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា សម្រេចផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតក្នុងពេលឆាប់ៗនេះ និងបើកសម្ពោធច្រកទ្វារព្រំដែនរួម Tan Nam-ម៉ឺនជ័យ។ នាយករដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងពិភពលោកដែលជាក្ដីកង្វល់រួមផងដែរ។នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ រូបថត៖ VOVក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យហាឡាល់ ពាណិជ្ជកម្មអង្ករ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ ល។ ភាគីទាំងពីរបានឯកភាពលើវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការ អនុម័តលើកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ាឡេស៊ី ដំណាក់កាល ២០២៥ - ២០៣០ ឲ្យបានឆាប់ ព្រមទាំងជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ រូបថត៖ VOVនាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ រូបថត៖ VNAនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្នាក់ដឹកនាំ ទាំងពីរបានសង្កត់ធ្ងន់ថា នៅមានសក្កានុពលច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ ដើម្បីនាំទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព; ឯកភាពបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ ទាញយកអត្ថប្រយោជន៍ជាអតិបរមានូវប្រៀបខ្លាំងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច និងសក្តានុពលទីផ្សារនៃភាគីទាំងពីរ; នាំឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិ សុខ ក្លាយជាការផ្តោតសំខាន់ជាយុទ្ធសាស្ត្រក្នុងទំនាក់ទំនង; ពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីក្លាយជាវិស័យស្នូលនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ រូបថត៖ VOVក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងប្រឈម ដោយសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេសនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងនូវការសន្យាយ៉ាង មុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែក លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងមកទីក្រុងហាណូយ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងខែតុលាឆ្នាំនេះ។ក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមនឹងរួមជាមួយប្រទេសនានា ប្ដេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ភាគីទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការរក្សាសាមគ្គីភាព និងឯក ភាពអាស៊ាន; ជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងប្លុក ក៏ដូចជា បន្តធ្វើអាជីវកម្មនូវ កម្លាំងចលករកំណើនថ្មីឲ្យមានប្រសិទ្ធភាពផងដែរ៕

នាព្រឹកថ្ងៃទី១ ខែកញ្ញា នៅទីក្រុង Tianjin (ប្រទេសចិន) ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញជីញ បានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim Anwar នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានស្នើថា ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្ត នយោបាយ ពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគី; ខិតខំសម្រេចបានទំហំពាណិជ្ជ កម្ម ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ... ភាគីទាំងពីរបានឯកភាពជំរុញការ សម្រេចការងារបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា សម្រេចផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតក្នុងពេលឆាប់ៗនេះ និងបើកសម្ពោធច្រកទ្វារព្រំដែនរួម Tan Nam-ម៉ឺនជ័យ។ នាយករដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងពិភពលោកដែលជាក្ដីកង្វល់រួមផងដែរ។នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ រូបថត៖ VOVក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យហាឡាល់ ពាណិជ្ជកម្មអង្ករ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ ល។ ភាគីទាំងពីរបានឯកភាពលើវិធានការពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការ អនុម័តលើកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ាឡេស៊ី ដំណាក់កាល ២០២៥ - ២០៣០ ឲ្យបានឆាប់ ព្រមទាំងជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ រូបថត៖ VOVនាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ រូបថត៖ VNAនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្នាក់ដឹកនាំ ទាំងពីរបានសង្កត់ធ្ងន់ថា នៅមានសក្កានុពលច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ ដើម្បីនាំទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព; ឯកភាពបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ ទាញយកអត្ថប្រយោជន៍ជាអតិបរមានូវប្រៀបខ្លាំងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច និងសក្តានុពលទីផ្សារនៃភាគីទាំងពីរ; នាំឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិ សុខ ក្លាយជាការផ្តោតសំខាន់ជាយុទ្ធសាស្ត្រក្នុងទំនាក់ទំនង; ពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីក្លាយជាវិស័យស្នូលនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ រូបថត៖ VOVក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងប្រឈម ដោយសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេសនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងនូវការសន្យាយ៉ាង មុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែក លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងមកទីក្រុងហាណូយ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងខែតុលាឆ្នាំនេះ។ក្នុងជំនួបជាមួយអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមនឹងរួមជាមួយប្រទេសនានា ប្ដេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ភាគីទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការរក្សាសាមគ្គីភាព និងឯក ភាពអាស៊ាន; ជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងប្លុក ក៏ដូចជា បន្តធ្វើអាជីវកម្មនូវ កម្លាំងចលករកំណើនថ្មីឲ្យមានប្រសិទ្ធភាពផងដែរ៕