• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំសន្និសីទអំពីការដោះស្រាយនិងជំរុញទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ស្អាតស្អំ និងចីរភាព

បើតាមលោកនាយករដ្ឋមន្ត្រី ក្រោយពីសន្និសីទនេះ រដ្ឋាភិបាលនឹងចេញសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីទីផ្សារអចលនទ្រព្យ។ តាមនោះ ធ្វើជាមូលដ្ឋានដើម្បីជំរុញទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ស្អាតស្អំនិងចីរភាព ដោយឈរលើមូលដ្ឋាននៃការចុះសម្រុងគ្នានូវផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងសហគ្រាស។

នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទអំពី ការដោះស្រាយនិងជំរុញ ទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ស្អាតស្អំ និងចីរភាព។ អញ្ជើញចូលរួមសន្និសីទក៏មានវត្តមានឧបនាយករដ្ឋមន្ត្រីនានា រដ្ឋមន្ត្រីក្រសួងសំណង់ តំណាងសមាគមអចលនទ្រព្យវៀតណាម សហគ្រាសអចលនទ្រព្យ ធនាគារ សហគ្រាសសំណង់ អ្នកជំនាញសេដ្ឋកិច្ច និងថ្នាក់ដឹកនាំនៃមូលដ្ឋានទាំង៦៣លើទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ និងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចសង្គមមាន ចំណុចលេចធ្លោជាច្រើនដែលគួរឲ្យកត់សម្គាល់។ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរ ភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែក៏មានការលំបាកមួយចំនួនដែលត្រូវ ការដោះស្រាយដើម្បីធ្វើឱ្យទីផ្សារមានភាពស្អាតស្អំ ក្នុងនោះមានទីផ្សារអចលនទ្រព្យ ផងដែរ។ លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា សន្និសីទលើកនេះ គឺសំដៅវាយតម្លៃពីស្ថាន ភាពបច្ចុប្បន្ននៃទីផ្សារអចលនទ្រព្យ រាល់ការលំបាក និងឧបសគ្គ; ស្នើដំណោះស្រាយ សម្រាប់វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធដើម្បីជំរុញទីផ្សារអចលនទ្រព្យឲ្យបន្ត អភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំនិងចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គ សន្និសីទពិភាក្សានិងវាយតម្លៃឲ្យបានត្រឹមត្រូវអំពីស្ថានភាព; វិភាគឱ្យបានហ្មត់ចត់នូវ មូលហេតុ ពីនោះកំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ទីផ្សារ អចលនទ្រព្យ ស្របតាមគោលជំហរ គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ ស្របតាមសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម។

បើតាមលោកនាយករដ្ឋមន្ត្រី ក្រោយពីសន្និសីទនេះ រដ្ឋាភិបាលនឹងចេញសេចក្តី សម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីទីផ្សារអចលនទ្រព្យ។ តាមនោះ ធ្វើជាមូលដ្ឋានដើម្បី ជំរុញទីផ្សារអចលនទ្រព្យអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ស្អាតស្អំនិងចីរភាព ដោយ ឈរលើមូលដ្ឋាននៃការចុះសម្រុងគ្នានូវផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងសហគ្រាស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top