• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិង WHO ពង្រឹង​កិច្ចសហប្រតិបត្តិការដើម្បីសុវត្ថិភាពនិងសុខភាពមនុស្ស

នាថ្ងៃទី ៦ កក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ទទួលជួបអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយ WHO ដើម្បីធានាសុខភាពសាធារណៈ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WHO បន្តលើកកម្ពស់តួនាទីនាំមុខគេក្នុងការស្រាវជ្រាវស្ថានភាពជំងឺ ផ្តល់ការវាយតម្លៃ និងការព្រមានទាន់ពេលវេលា ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតលើវិស័យសុខាភិបាល និងការការពារជំងឺ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យ WHO បញ្ជូនអ្នកជំនាញទៅប្រឹក្សាឲ្យវៀតណាមអំពីការបំពេញស្ថាប័នគោលនយោបាយ អភិវឌ្ឍប្រព័ន្ធសុខាភិបាលមូលដ្ឋាន កែលម្អបរិស្ថាននិងជីវភាពរស់នៅរបស់ប្រជាជន បង្កើតការផ្លាស់ប្តូរបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍សុខភាពសាធារណៈប្រកបដោយចីរភាព។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបសន្ទនាជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedros Adhanom Ghebreyesus។ រូបថត៖ Duong Giang/VNA

 

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយ និងការខិតខំប្រឹងប្រែងតាមទិសដៅត្រឹមត្រូវរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត អភិវឌ្ឍសុខាភិបាលមូលដ្ឋាន ថែទាំសុខភាពប្រជាជន ហើយបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច គាំទ្រ និងប្រឹក្សាឲ្យវៀតណាមតាមសំណើររបស់លោកនាយករដ្ឋមន្ត្រី។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលរវាងវៀតណាម និង WHO ក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិសម្រាប់សុវត្ថិភាព និងសុខភាពមនុស្ស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top