• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ប៉ូឡូញ

កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកាធុរកិច្ចវៀតណាម-ប៉ូឡូញ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ប៉ូឡូញ។ (រូបថត៖ VNA)

នៅវេទិកា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ យន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើង ដែលធំជាងគេគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដែលបានចូលជាធរមាន និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដែលកំពុងស្ថិតក្នុងដំណើរការផ្តល់សច្ចាប័ន។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា វៀតណាមនឹងក្លាយជាស្ពានមួយដើម្បីជំរុញ និងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងប៉ូឡូញ សហភាពអឺរ៉ុប ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមគាំទ្រប្រទេសប៉ូឡូញចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) ជាមួយអាស៊ាន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា យន្តការកិច្ចសហប្រតិបត្តិការតំបន់នេះនឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យភាគីទាំងពីរអាចទទួលបានអត្ថប្រយោជន៍ទ្វេដង ក៏ដូចជាធ្វើអាជីវកម្មជាអតិបរមាពី TAC ផងដែរ។

ចែករំលែកទិសដៅអភិវឌ្ឍន៍របស់វៀតណាម លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ដោយឈរលើមូលដ្ឋានឈ្នះ-ឈ្នះ នាំឲ្យទំនាក់ទំនងសេដ្ឋកិច្ចអភិវឌ្ឍន៍សក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរក្នុងអំឡុងពេល ៧៥ ឆ្នាំកន្លងមក៖

សម្រាប់ការភ្ជាប់សេដ្ឋកិច្ចទាំងពីរ យើងនឹងមានរបៀបធ្វើថ្មី វិធីអភិក្រមថ្មីដើម្បីធ្វើបានកាន់តែល្អ។ នោះគឺជាការបំពេញបន្ថែមនូវអ្វីដែលភាគីម្ខាងត្រូវការ ហើយភាគីម្ខាងទៀតមាន ឧទាហរណ៍ ទំនិញ បច្ចេកវិទ្យា ពាណិជ្ជកម្ម ការវិនិយោគ។ ទំនួលខុសត្រូវរបស់អង្គភាពអាជីវកម្មគឺតភ្ជាប់ និងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក។ រដ្ឋាភិបាលនៃប្រទេសទាំងពីរមានទំនួលខុសត្រូវក្នុងការបង្កើតយន្តការ គោលនយោបាយ បង្កើតទំនុកចិត្តសម្រាប់អង្គភាពអាជីវកម្ម។ ខ្ញុំមានបំណងថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងសហការវិនិយោគដើម្បីឈ្នះជាមួយគ្នា

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top