កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅវេទិកាធុរកិច្ចវៀតណាម-ប៉ូឡូញ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ប៉ូឡូញ។ (រូបថត៖ VNA)
នៅវេទិកា
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ
យន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើង
ដែលធំជាងគេគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដែលបានចូលជាធរមាន
និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដែលកំពុងស្ថិតក្នុងដំណើរការផ្តល់សច្ចាប័ន។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា
វៀតណាមនឹងក្លាយជាស្ពានមួយដើម្បីជំរុញ និងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងប៉ូឡូញ
សហភាពអឺរ៉ុប ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
វៀតណាមគាំទ្រប្រទេសប៉ូឡូញចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC)
ជាមួយអាស៊ាន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា
យន្តការកិច្ចសហប្រតិបត្តិការតំបន់នេះនឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះ
ដើម្បីឲ្យភាគីទាំងពីរអាចទទួលបានអត្ថប្រយោជន៍ទ្វេដង
ក៏ដូចជាធ្វើអាជីវកម្មជាអតិបរមាពី TAC ផងដែរ។
ចែករំលែកទិសដៅអភិវឌ្ឍន៍របស់វៀតណាម
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ
និងការតភ្ជាប់ដោយឈរលើមូលដ្ឋានឈ្នះ-ឈ្នះ
នាំឲ្យទំនាក់ទំនងសេដ្ឋកិច្ចអភិវឌ្ឍន៍សក្តិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរក្នុងអំឡុងពេល
៧៥ ឆ្នាំកន្លងមក៖
“សម្រាប់ការភ្ជាប់សេដ្ឋកិច្ចទាំងពីរ យើងនឹងមានរបៀបធ្វើថ្មី
វិធីអភិក្រមថ្មីដើម្បីធ្វើបានកាន់តែល្អ។
នោះគឺជាការបំពេញបន្ថែមនូវអ្វីដែលភាគីម្ខាងត្រូវការ ហើយភាគីម្ខាងទៀតមាន ឧទាហរណ៍
ទំនិញ បច្ចេកវិទ្យា ពាណិជ្ជកម្ម ការវិនិយោគ។
ទំនួលខុសត្រូវរបស់អង្គភាពអាជីវកម្មគឺតភ្ជាប់
និងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក។
រដ្ឋាភិបាលនៃប្រទេសទាំងពីរមានទំនួលខុសត្រូវក្នុងការបង្កើតយន្តការ គោលនយោបាយ
បង្កើតទំនុកចិត្តសម្រាប់អង្គភាពអាជីវកម្ម។ ខ្ញុំមានបំណងថា
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងសហការវិនិយោគដើម្បីឈ្នះជាមួយគ្នា”៕