ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យក្រុមហ៊ុន Airbus វិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចអាកាសចរណ៍និងអវកាសនៅវៀតណាម
បច្ចុប្បន្ន វៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ ដែលកំពុងដំណើរការ ផ្លូវហោះហើរអន្តរជាតិចំនួន ៩៨ ទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន ២០។ លោក នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Airbus Group បន្តសហការជាមួយក្រុមហ៊ុន អាកាសចរណ៍វៀតណាម ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ រួមទាំងការ អភិវឌ្ឍក្រុមយន្តហោះរបស់វៀតណាម; ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតឧបករណ៍ យន្តហោះ Airbus នៅវៀតណាម និងទូទាំងពិភពលោក; ដាក់ពង្រាយការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់របស់វៀតណាម។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Airbus Group ពិចារណាលើការផ្ទេរបច្ចេកវិទ្យាដល់ដៃគូ វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍; ការបណ្តុះបណ្តាលធនធាន មនុស្សដែលមានគុណភាពខ្ពស់; បន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងមានស្រាប់របស់ក្រុមហ៊ុនជាមួយវៀតណាម ជាពិសេសលើវិស័យសហប្រតិបត្តិ ការថ្មីៗដូចជា៖ ការអភិវឌ្ឍឡូជីស្ទីកអាកាសចរណ៍ អាកាសចរណ៍អវកាស និង ផ្កាយរណប។ ល។
រីឯខ្លួនវិញ លោក Wouter Van Wersch អនុប្រធានប្រតិបត្តិសកលនៃក្រុមហ៊ុន Airbus Group បាននិយាយថា មានយន្តហោះ Airbus ប្រហែល ២០០ គ្រឿងដែល កំពុងត្រូវបានធ្វើអាជិវកម្មដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលស្មើនឹង ៦៥% នៃទីផ្សារយន្តហោះនៅវៀតណាម។
ក្រៅពីកិច្ចសហប្រតិបត្តិការលើអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុន Airbus អាចដាក់ ពង្រាយសកម្មភាពនិងគម្រោងអំពីបច្ចេកវិទ្យាអវកាស ការផលិតគ្រឿងបន្លាស់យន្ត ហោះ; មានបំណងចង់ឲ្យវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ក្រុមហ៊ុន ក្នុងការសហការជាមួយអង្គភាព និងសហគ្រាសពាក់ព័ន្ធ ដើម្បីកែលម្អ និងអភិវឌ្ឍន៍យន្តហោះប្រកបដោយនិរន្តរភាព ដូចសំណើររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ ផងដែរ៕