ក្រុមយុវជនស្ម័គ្រចិត្តនៅខេត្តឡឹមដុងបានត្រៀមខ្លួនរួចជាស្រេចដើ
តាមនោះ សម្ព័ន្ធយុវជនខេត្ត ឡឹម ដុង បានបង្កើតប្រព័ន្ធព័ត៌មាន និងអត្ថបទផ្សព្វផ្សាយការបោះឆ្នោតលើបណ្តាញអ៊ីនធឺណិត សំដៅផ្តល់ព័ត៌មានផ្លូវការ និងទាន់ពេលវេលា ដល់សមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជន។ អ្នកស្រី ត្រឹន យៀប មីយុង អនុលេខាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្តឡឹម ដុង បានឲ្យដឹងថា៖ “ដោយមានបាវចនា "ទៅគ្រប់ច្រកល្ហក គោះទ្វារគ្រប់លំនៅដ្ឋាន" សមាជិកសម្ព័ន្ធយុវជន និងយុវជនម្នាក់ៗ បានទៅកាន់តំបន់ជនជាតិភាគតិច តំបន់ដាច់ស្រយាល ដើម្បីផ្សព្វផ្សាយគោលការណ៍បោះឆ្នោតដល់ប្រជាជន ផ្សព្វផ្សាយព័ត៌មាននិងរូបភាព ដើម្បីអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោតត្រឹមត្រូវនិងគ្រប់គ្រាន់។ ក្រុមយុវជនស្ម័គ្រចិត្តក៏ជួយអាជ្ញាធរមូលដ្ឋាន ចែកចាយសន្លឹកឆ្នោត និងរៀបចំការបោះឆ្នោតផងដែរ”៕