ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យក្រុមហ៊ុន Airbus វិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចអាកាសចរណ៍និងអវកាសនៅវៀតណាម

សំណើខាងលើត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីវៀតណាមនៅក្នុងជំនួបជាមួយលោក Wouter Van Wersch អនុប្រធានប្រតិបត្តិសកលនៃក្រុមហ៊ុន Airbus Group កាលពីរសៀលថ្ងៃទី ១៤ មីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។ លោក Wouter Van Wersch កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយលោក Wouter Van Wersch អនុប្រធានប្រតិបត្តិសកលនៃក្រុមហ៊ុន Airbus Group។ (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចអាកាសចរណ៍ និងពង្រីកផ្លូវអាកាសអន្តរជាតិ។ វៀតណាមបានដាក់ ចេញគោលដៅសម្រេចបានកំណើនយ៉ាងហោចណាស់ ៨% នៅឆ្នាំនេះ និងកំណើនពីរ ខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ ក្នុងនោះធ្វើអាជីវកម្មឲ្យបានអតិបរមានូវលំហសមុទ្រ លំហក្រោម ដី និងលំហអវកាស។ ដូច្នេះតម្រូវការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ជូន រួមទាំងអាកាស ចរណ៍នឹងកើនឡើងជាពុំខាន។
បច្ចុប្បន្ន វៀតណាមមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ ដែលកំពុងដំណើរការ ផ្លូវហោះហើរអន្តរជាតិចំនួន ៩៨ ទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន ២០។ លោក នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Airbus Group បន្តសហការជាមួយក្រុមហ៊ុន អាកាសចរណ៍វៀតណាម ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ រួមទាំងការ អភិវឌ្ឍក្រុមយន្តហោះរបស់វៀតណាម; ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតឧបករណ៍ យន្តហោះ Airbus នៅវៀតណាម និងទូទាំងពិភពលោក; ដាក់ពង្រាយការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់របស់វៀតណាម។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Airbus Group ពិចារណាលើការផ្ទេរបច្ចេកវិទ្យាដល់ដៃគូ វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍; ការបណ្តុះបណ្តាលធនធាន មនុស្សដែលមានគុណភាពខ្ពស់; បន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងមានស្រាប់របស់ក្រុមហ៊ុនជាមួយវៀតណាម ជាពិសេសលើវិស័យសហប្រតិបត្តិ ការថ្មីៗដូចជា៖ ការអភិវឌ្ឍឡូជីស្ទីកអាកាសចរណ៍ អាកាសចរណ៍អវកាស និង ផ្កាយរណប។ ល។
រីឯខ្លួនវិញ លោក Wouter Van Wersch អនុប្រធានប្រតិបត្តិសកលនៃក្រុមហ៊ុន Airbus Group បាននិយាយថា មានយន្តហោះ Airbus ប្រហែល ២០០ គ្រឿងដែល កំពុងត្រូវបានធ្វើអាជិវកម្មដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលស្មើនឹង ៦៥% នៃទីផ្សារយន្តហោះនៅវៀតណាម។
ក្រៅពីកិច្ចសហប្រតិបត្តិការលើអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុន Airbus អាចដាក់ ពង្រាយសកម្មភាពនិងគម្រោងអំពីបច្ចេកវិទ្យាអវកាស ការផលិតគ្រឿងបន្លាស់យន្ត ហោះ; មានបំណងចង់ឲ្យវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ក្រុមហ៊ុន ក្នុងការសហការជាមួយអង្គភាព និងសហគ្រាសពាក់ព័ន្ធ ដើម្បីកែលម្អ និងអភិវឌ្ឍន៍យន្តហោះប្រកបដោយនិរន្តរភាព ដូចសំណើររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ ផងដែរ៕

top