• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រកាសបើកការដ្ឋានសាងសង់គម្រោងដឹកជញ្ជូនសំខាន់ៗចំនួន៣

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានបន្តកំណត់ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយសមកាលកម្ម គឺជាការទម្លុះទម្លាយយុទ្ធសាស្ត្រមួយក្នុងចំណោមការទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រកាសបើកការដ្ឋានសាងសង់គម្រោងវិនិយោគសាងសង់ផ្លូវក្រវ៉ាត់លេខ៣នៃទីក្រុងហូជីមិញ គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Bien Hoa - Vung Tau និង គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Khanh Hoa - Buon Ma Thuot ។ នេះគឺជាគម្រោងដឹកជញ្ជូនសំខាន់ៗចំនួន ៣ ដែលមានប្រវែងសរុប ២៤៧ គីឡូម៉ែត្រ; ទុនវិនិយោគសរុបនៃគម្រោងទាំង ៣ គឺជាង ១១៥ លានលានដុង (ជិត ៥ ពាន់លានដុល្លារអាមេរិក)។

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ បានបន្តកំណត់ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយសមកាលកម្ម គឺជាការទម្លុះទម្លាយយុទ្ធសាស្ត្រមួយក្នុងចំណោមការទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបី។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងដំណាក់កាលឆ្នាំ ២០០០ - ២០២១ ប្រទេសទាំងមូលបានវិនិយោគ និងដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនត្រឹមតែជាង ១.១៦០ គីឡូម៉ែត្រប៉ុណ្ណោះ។ ខណៈពេលដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ បានកំណត់គោលដៅនៅឆ្នាំ ២០៣០ ប្រទេសទាំងមូលខិតខំឱ្យមានផ្លូវល្បឿនលឿនចំនួន ៥០០០ គីឡូម៉ែត្រ។ ដូច្នេះក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ ត្រូវវិនិយោគ សាងសង់ផ្លូវល្បឿនលឿនដោយមានប្រវែងសរុបច្រើនជាង ៤ ដងបើធៀបនឹងប្រវែងផ្លូវដែលបានសាងសង់ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។

គួរជម្រាបបន្ថែមទៀតថា គម្រោងផ្លូវក្រវ៉ាត់លេខ៣ មានប្រវែងសរុបជិត ៨០ គីឡូម៉ែត្រ ដែលឆ្លងកាត់ទីក្រុងហូជីមិញ ខេត្ត Dong Nai ខេត្ត Binh Duong និងខេត្ត Long An។ វាត្រូវបានរំពឹងថានឹងត្រូវបានសម្រេចជាស្ថាពរនៅឆ្នាំ ២០២៥ ហើយដាក់ឱ្យដំណើរការចាប់ពីឆ្នាំ ២០២៦។ គម្រោងផ្លូវល្បឿនលឿន Bien Hoa - Vung Tau ដំណាក់កាលទី ១ មានប្រវែងជាង ៥០ គីឡូម៉ែត្រ ខណៈដែលគម្រោងផ្លូវល្បឿនលឿន Khanh Hoa-Buon Ma Thuot មានប្រវែងជិត ១២០គីឡូម៉ែត្រ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top