• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ នូវែលហ្សេឡង់; ភាគីទាំងពីរចេញសេចក្តីថ្លែងការណ៍រួម

នាយប់ថ្ងៃទី ១១ មីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីប្រទេសនូវែលហ្សេឡង់ត្រឡប់មកមាតុប្រទេសវិញ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon នាថ្ងៃទី ១១ ខែមីនា វៀតណាម និងនូវែលហ្សេឡង់បានចេញសេចក្តីថ្លែងការណ៍សារព័ត៌មានរួម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon ជួបជាមួយសារព័ត៌មានដើម្បីប្រកាសពីលទ្ធផលល្អនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)

ក្នុងសេចក្តីថ្លែងការណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងសារជាថ្មីអំពីទំនាក់ ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ និងរឹងមាំរវាងវៀតណាម និង នូវែលហ្សេឡង់ ដែលត្រូវបានពង្រឹងដោយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន យ៉ាងខ្លាំងក្លា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការអប់រំ ការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នាយករដ្ឋ មន្ត្រីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាពដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីយ៉ាងឆាប់រហ័យ ឆ្ពោះទៅគោលដៅ ៣ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៦ តាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាការលុបបំបាត់ របាំងមិនមែនរដ្ឋការ ជំរុញខ្លាំងនូវសកម្មភាពពន្លឿនពាណិជ្ជកម្ម អនុវត្តន៍យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ព្រមទាំងស្រាវជ្រាវពីវិធាន ការដើម្បីជួយសម្រួលដល់ការវិនិយោគទ្វេភាគីផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់លើវិស័យអប់រំដំណាក់កាល ២០២៣ - ២០២៦ បង្កើត លក្ខខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា រវាងប្រទេសទាំងពីរ ការជួយឧបត្ថម្ភវៀតណាមកែលម្អគំរូអប់រំតាមរយៈមធ្យោបាយ ឌីជីថល ដូចជាការបង្កើតបណ្តាញអតីតនិស្សិតផងដែរ។
នាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសន្ទនាដែនសមុទ្រទ្វេភាគីលើកដំបូងក្នុងឆ្នាំនេះស្តីពីច្បាប់អន្តរជាតិ ការគ្រប់គ្រង និងការអភិរក្សសមុទ្រ។ នាយករដ្ឋ មន្ត្រីទាំងពីរបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការអនុវត្តតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; សន្យាសហការគ្នា និងជាមួយដៃគូអន្តរជាតិ ផ្សេងទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក និងលើពិភពលោក រួមទាំងសមុទ្រខាងកើតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top