• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបមេដឹកនាំសហគ្រាសជួរមុខរបស់អាមេរិក

នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់ សហរដ្ឋអាមេរិក និងពិភពលោក រួមមាន៖ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Microsoft មូលនិធិ Gates; សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX; សម្ព័ន្ធក្រុមហ៊ុន ភេសជ្ជៈ Coca-Cola; សម្ព័ន្ធក្រុមហ៊ុនថាមពលកកើតឡើងវិញ Pacifico Energy។
លោកនាយករដ្ឋមន្ត្រីស្វាគមន៍សំណើររបស់ SpaceX អំពីការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម។ (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបជាមួយលោក Bill Gates ស្ថាបនិកនិងជាប្រធាន Microsoft ព្រម ទាំងជាស្ថាបនិកនិងប្រធានមូលនិធិ Gates លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យលោក Bill Gates និងសម្ព័ន្ធក្រុមហ៊ុន Microsoft គាំទ្រដល់សកម្មភាពរបស់ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម; ចូលរួមពិគ្រោះយោបល់យុទ្ធសាស្ត្រលើវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយជួយឧបត្ថម្ភវៀតណាមក្នុងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ជំរុញការផ្លាស់ប្តូរបៃតង កំណើនបៃតង ការអភិវឌ្ឍ ថាមពលកកើតឡើងវិញ ការលើកកំពស់សមត្ថភាពសុខាភិបាលនិងអប់រំ

ទទួលជួបលោក Tim Hughes អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងរដ្ឋា ភិបាលនិងធុរកិច្ចសកល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន SpaceX លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យ SpaceX បង្កើនការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងការវិនិ យោគអាជីវកម្មជាមួយដៃគូវៀតណាមក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន; ដាក់ពង្រាយ សកម្មភាពសហប្រតិបត្តិការដើម្បីជំរុញនវានុវត្តន៍នៅវៀតណាម។ រីឯខ្លួនវិញ លោក Tim Hughes បានឲ្យដឹងថា SpaceX គ្រោងនឹងវិនិយោគទុនប្រហែល ៥០០ លាន ដុល្លារអាមេរិកនៅវៀតណាម ព្រមទាំង មានបំណងចង់ទទួលបានអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យវិនិយោគលើការផ្តល់សេវា Starlink ក្នុងប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top