• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជួរមុខរបស់ជប៉ុន

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឈានមុខមួយចំនួនរបស់ជប៉ុនក្នុងវិស័យ ថែទាំសុខភាព ថាមពល និងប្រេងឧស្ម័ន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោក Hidenori Harada ប្រធានិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន MOECO។ (រូបថត៖ VNA)

ទទួលជួបលោក Takagi Kuninori ប្រធានសម្ព័ន្ធក្រុមហ៊ុនសុខាភិបាល IHW លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុន IHW ដែលមានផែនការអនុវត្តគម្រោងសាងសង់គ្រឹះស្ថានពិនិត្យសុខភាព ព្យាបាលជំងឺតាមស្តង់ដារជប៉ុននៅប្រទេសវៀតណាម។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមនឹងដឹកនាំក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជននៃមូលដ្ឋាននានា ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់គម្រោងនេះត្រូវបានអនុវត្តន៍ដោយរលូន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ប្រធានសម្ព័ន្ធក្រុមហ៊ុន IHW នាពេលខាងមុខ បន្តយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សវេជ្ជសាស្ត្រប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម ហើយបង្កើតលក្ខខណ្ឌអំណោយផល និងបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម។

ប្រធានសម្ព័ន្ធក្រុមហ៊ុន IHW លោក Takagi Kuninori មានបំណងចង់បន្តសហការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រនៅប្រទេសជប៉ុន ហើយគ្រោងនឹងសាងសង់មន្ទីរពេទ្យដ៏ធំនិងទំនើបគ្រប់គ្រាន់សម្រាប់ការពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាពសម្រាប់ប្រជាជនវៀតណាម។

ទទួលជួបលោក Hidenori Harada ប្រធានិងជានាយកប្រតិបត្តិ រួមជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃសម្ព័ន្ធក្រុមហ៊ុន MOECO ដែលប្រតិបត្តិការក្នុងវិស័យធនធានរ៉ែ ថាមពល ឧបករណ៍ សារធាតុគីមី អាហារ វាយនភណ្ឌ និងហិរញ្ញវត្ថុលើទូទាំងពិភពលោក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនពង្រឹង និងពង្រីកសកម្មភាពវិនិយោគ និងអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងគាំទ្រ ហើយបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសជប៉ុន ដើម្បីអនុវត្តន៍សកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងចីរភាពនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top