• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទជំរុញការវិនិយោគនៅខេត្ត Hoa Binh ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី ២៦ កុម្ភៈ នៅខេត្ត Hoa Binh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគខេត្ត Hoa Binh ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅសន្និសីទ។ (រូបថត៖ VGP)

សន្និសីទជំរុញការវិនិយោគខេត្ត Hoa Binh ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ សំដៅឧទ្ទេសនាមអំពីសក្តានុភាព ប្រៀបខ្លាំង និងទាក់ទាញការវិនិយោគ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើក្នុងខេត្ត មូលដ្ឋាននានាក្នុងតំបន់និងលើទូទាំងប្រទេស។ នៅសន្និសីទនេះ ខេត្ត Hoa Binh បានជ្រើសរើស និងប្រគល់សេចក្តីសម្រេចអនុម័តលើជំហរវិនិយោគដល់វិនិយោគិនចំនួន ១៦ តំណាងឱ្យគម្រោងចំនួន ១៦ ក្នុងខេត្ត ដែលមានទុនវិនិយោគសរុបជិត ៤៩.០០០ ពាន់លានដុង (ជាង ២ ពាន់លានដុល្លារអាមេរិក)។

ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Hoa Binh សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធដើម្បីសម្រេចក្នុងពេលឆាប់ៗនូវផែនការមេខេត្តសម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ផ្តោតលើការកសាងយន្តការ គោលនយោបាយអាទិភាព និងការបែងចែកធនធានសមហេតុផលសម្រាប់ការអភិវឌ្ឍតំបន់ជាកម្លាំងចលករ; បង្កើនកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជាមួយខេត្ត ក្រុងជិតខាង និងទូទាំងប្រទេស ដើម្បីជំរុញការទាក់ទាញការវិនិយោគ ការប្រើប្រាស់ទំនិញកសិផល ហើយទាញយកសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ សេវាកម្ម និងឧស្សាហកម្មកែច្នៃប្រកបដោយប្រសិទ្ធភាព។ បន្តធ្វើកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគអាជីវកម្ម ផ្តោតសំខាន់លើការបង្កើតជំហានទម្លុះទម្លាយក្នុងកំណែទម្រង់បែបបទរដ្ឋបាល ការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ការបង្កើតបរិយាកាសវិនិយោគអាជីវកម្មបើកចំហប្រកបដោយតម្លាភាពនិងសមភាព។ វិនិយោគិនត្រូវតែទទួលបានការគាំទ្រដ៏ល្អបំផុត និងលក្ខខណ្ឌអំណោយផលបំផុត ចាប់ពីការស្រាវជ្រាវ បង្កើតគម្រោងវិនិយោគ រហូតដល់ការធ្វើផលិតកម្ម និងអាជីវកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top