តបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋប្រេស៊ីល Lula da Silva នារសៀលថ្ងៃទី៤ ខែកក្កដា ម៉ោងនៅទីក្រុងហាណូយ យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ខែកក្កដា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយា (រូបថត៖ VNA)
កិច្ចប្រជុំកំពូល BRICS ឆ្នាំនេះ ក្រោមប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការភាគខាងត្បូង ដើម្បីជំរុញអភិបាលកិច្ចប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព" គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ២០ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិជាច្រើន។ នេះជាលើកទីមួយហើយដែល វៀតណាមបានចូលរួមជាប្រទេសដៃគូក្នុងកិច្ចប្រជុំកំពូល BRICS ដែលជាយន្តការសហប្រតិបត្តិការពហុភាគីរវាងប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីក ចម្រើនដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីក៏ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីលផងដែរ។ នេះនឹងជាឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបត្តិការកសិកម្ម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយធ្វើពិពិធកម្មទីផ្សារ ពិពិធកម្មផលិតផល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទពាណិជ្ជកម្មសកលលោកកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញដូចសព្វថ្ងៃនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo