• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។
នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូត Gillian Bird សម្របសម្រួលជាមួយក្រសួង និងផ្នែកនៃភាគីទាំងពីរ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ; ពង្រឹង ទំនាក់ទំនងនយោបាយតាមរយៈការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ ថ្នាក់ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី; ពង្រឹងទំនុក ចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការដោយស្មោះស្ម័គ្រ រវាងប្រទេសទាំងពីរ; ជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងខិតខំនាំទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកផងដែរ។ លោកនាយក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាម និងអូស្ត្រាលីគឺជាប្រទេសពីរដែលមានសេដ្ឋកិច្ច បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកលើផ្នែកទីផ្សារ កម្លាំងពលកម្ម និងធនធាន ហើយ មានសក្ដានុពលសហប្រតិបត្តិការដ៏ធំធេង ដែលចាំបាច់ត្រូវធ្វើអាជីវកម្មបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីបន្តផ្តល់អាហារូបករណ៍ និងបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាមទៅសិក្សានៅអូស្ត្រាលី; ភាគី ទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល នាំសាកលវិទ្យាល័យ RMIT ក្លាយជាគម្រោងសហប្រតិបត្តិការគំរូក្នុងវិស័យអប់រំវាងប្រទេសទាំងពីរ។
 រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានវាយតំលៃខ្ពស់ចំពោះការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តការទម្លុះទម្លាយផ្នែកស្ថាប័ន និង ច្បាប់; អះអាងថា អូស្ត្រាលីនិយាយរួម និងឯកអគ្គរដ្ឋទូតខ្លួនឯង និយាយដោយឡែក មានការគាំទ្រយ៉ាងខ្លាំង ក៏ដូចជាមានបំណងចង់រួមដំណើរជាមួយបុព្វហេតុកំណែ ទម្រង់របស់វៀតណាមនាពេលខាងមុខ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ រក្សាស្ថិរភាពក្បាលម៉ាស៊ីនដឹកនាំគ្រប់ជាន់ថ្នាក់ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “រក្សាស្ថិរភាពក្បាលម៉ាស៊ីនដឹកនាំគ្រប់ជាន់ថ្នាក់ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”

នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រសួង ស្ថាប័ន និងមូលដ្ឋានរួចមក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចង្អុលបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះគឺប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងវិស័យភាគច្រើន។

Top