• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្របសម្រួល និងជំរុញការអនុម័តលើថវិកាប្រតិបត្តិការសម្រាប់បេសកកម្មរក្សាសន្តិភាពនៅ Abyei

ក្រោយរយៈពេលជិតពីរខែនៃការពិភាក្សា និងចរចាលើឯកសារនៅគណៈកម្មាធិការអភិបាលកិច្ចនិងថវិកា (គណៈកម្មាធិការទី ៥) មហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧៩ នាថ្ងៃទី ៣០ មិថុនា បានបើកសម័យប្រជុំពេញអង្គនិងអនុម័ត លើសេចក្តីសម្រេចចិត្តចំនួន ១៧ ស្តីពីបញ្ហារៀបចំ ការងាររដ្ឋបាលនិងថវិកាសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ VOV

ក្នុងដំណើរការចរចា នៅចំពោះមុខទស្សនៈនិងសំណើចម្រុះ ពីប្រទេសជាច្រើន ក្នុងនាមជាប្រទេសសម្របសម្រួល វៀតណាមបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយកាត់បន្ថយគម្លាត ជំរុញការសម្របសម្រួលនិងបង្កើតការស្រុះចិត្តគំនិតលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចចិត្ត តាមនោះ ជួយឱ្យសេចក្តីសម្រេចចិត្តដ៏សំខាន់នេះទទួលបានការគាំទ្រពីប្រទេសទាំងអស់នៃគណៈកម្មាធិការទី៥ និងក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត។ លទ្ធផលនេះបន្តបញ្ជាក់ពីការសន្យាជាសមាជិកសកម្ម គួរឱ្យទុកចិត្ត និងមានទំនួលខុសត្រូវ ក៏ដូចជាសមត្ថភាពសម្របសម្រួល ដឹកនាំ និងកិត្យានុភាពរបស់វៀតណាមនៅវេទិកាអង្គការសហប្រជាជាតិ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top