• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក ដូណាល់ ត្រាំ បានប្រកាសថា ជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងធ្វើឡើងនៅរដ្ឋអាឡាស្កានៅសប្តាហ៍ក្រោយ

ប្រធានាធិបតីអាមេរិកលោក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម TruthSocial នៅថ្ងៃទី ៨ ខែសីហាថា កិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើឡើងនៅក្នុងរដ្ឋអាឡាសស្កា នៅថ្ងៃសុក្រសប្តាហ៍ក្រោយ (១៥ ខែសីហា)។

កិច្ចប្រជុំនាពេលខាងមុខនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីឆ្នាំ ២០២១ មក ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ ព្យាយាមបញ្ចុះបញ្ចូលរុស្ស៊ីឱ្យយល់ព្រមលើកិច្ចព្រមព្រៀង បទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែនដែលបានឈានចូលដល់ឆ្នាំទី  ៤។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។ រូបថត៖ THX/TTXVN

កន្លងមក ប្រភពខ្លះបាននិយាយថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅប្រទេសអារ៉ាប់រួម ព្រោះប្រទេសនេះមានទំនាក់ទំនងល្អជាមួយទាំងអាមេរិក និងរុស្ស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

ប្រធានរដ្ឋលោក លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ៨ សីហា ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានី Luanda បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា តាមការអញ្ជើញរបស់ប្រធានាធិបតីលោក João Manuel Gonçalves Lourenço និងភរិយា។

Top