កិច្ចប្រជុំនាពេលខាងមុខនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីឆ្នាំ ២០២១ មក ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ ព្យាយាមបញ្ចុះបញ្ចូលរុស្ស៊ីឱ្យយល់ព្រមលើកិច្ចព្រមព្រៀង បទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែនដែលបានឈានចូលដល់ឆ្នាំទី ៤។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់។ រូបថត៖ THX/TTXVN |
កន្លងមក ប្រភពខ្លះបាននិយាយថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅប្រទេសអារ៉ាប់រួម ព្រោះប្រទេសនេះមានទំនាក់ទំនងល្អជាមួយទាំងអាមេរិក និងរុស្ស៊ី៕