• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក ង្វៀន សួនថាំង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមសម្រាប់អាណត្តិ ២០២៦-២០៣១

នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញចូលរួមនិងថ្លែងមតិ នៅសន្និសីទប្រកាស ពីសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ដើម្បីបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អាណត្តិ ២០២៦-២០៣១។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសន្និសីទ  (រូបថត៖ VNA)

អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តរបស់លេខាធិការដ្ឋាន តែងតាំងលោក ង្វៀន សួន ថាំង ឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អាណត្តិ ២០២៦-២០៣១ អគ្គលេខាបក្សលោកតូ ឡឹម មានប្រសាសន៍ថា ការដាក់ឲ្យដំណើរការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមអាណត្តិ ២០២៦-២០៣១ គឺមានសារៈ សំខាន់ខ្លាំងណាស់ ដោយបង្ហាញពីស្មារតីសកម្ម វិជ្ជមាន និងបន្ទាន់ក្នុងការនាំយកការងារទ្រឹស្តីមក រួមជាមួយនឹងភារកិច្ចសំខាន់ៗរបស់បក្ស និងប្រទេសជាតិ។

លោកអគ្គលេខាបក្ស តូ ឡាំ ប្រគល់ផ្កាអបអរសាទរលោក  ង្វៀន សួនថាំង  (រូបថត៖ VNA)

 

“ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមត្រូវបន្តបញ្ជាក់ និងលើកកម្ពស់តួនាទីស្នូលរបស់ខ្លួននៅក្នុងការងារទ្រឹស្តីរបស់បក្ស នៅក្នុងយុគសម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ការងារទ្រឹស្តីកាន់តែមានសារៈសំខាន់ជាពិសេស ពីព្រោះទ្រឹស្តីរួមចំណែកដល់ការបង្កើតមូលដ្ឋានគ្រឹះមនោគមវិជ្ជា និងជាត្រីវិស័យក្នុងសកម្មភាពរបស់បក្ស ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង និងផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលនីមួយៗ និងរយៈពេលនៃការអភិវឌ្ឍប្រទេសជាតិ”។  នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕

  
 
 

ប្រតិកម្មទៅវិញ

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top