• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកទឹកចិត្តសហគ្រាសបោះទុនចូលមកតំបន់ឧស្សាហកម្មឯកទេស


 ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) បានទទួលជួបជាមួយគណៈប្រតិភូសម្ព័ន្ធ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមកូរ៉េខាងត្បូង (KBIZ) ដឹកនាំដោយលោកប្រធាន Kim Ki Mun
 

នារសៀល​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue​ បានទទួលជួបជាមួយគណៈប្រតិភូសម្ព័ន្ធ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមកូរ៉េខាងត្បូង (KBIZ) ដឹក​នាំ​ដោយលោក ប្រធាន Kim Ki Mun ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
ថ្លែងនៅទីនេះ ​ប្រធាន KBIZ លោក Kim Ki Mun បានជម្រាបថា ដោយឈរ លើមូលដ្ឋាន​នៃគោល​នយោបាយ​ឆ្ពោះទៅ​ទិស​ខាងត្បូង រដ្ឋាភិបាលកូរ៉េខាង​ត្បូង កំពុងដំណើរ​ការសាង​សង់​តំបន់​ឧស្សាហកម្ម​កូរ៉េខាង​ត្បូង​នៅ​ប្រទេសផ្សេង​ៗ។​ ក្រៅពីមីយ៉ាន់ម៉ា វៀតណាមក៏ជាទីកន្លែងដែលសហ​គ្រាសកូរ៉េខាងត្បូងមាន ​បំណង​ចង់​បោះទុន​ផង​ដែរ​។
 
ជាការឆ្លើយតប​ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បាន អះអាងថា វៀត ណាមលើកទឹក​ចិត្ត​ KBIZ បោះទុនសាងសង់តំបន់ឧស្សាហកម្ម ឯកទេសសម្រាប់សហគ្រាសកូរ៉េខាងត្បូង ហើយ​ថែមទាំង​សម្រាប់​សហគ្រាស ​ខ្នាតតូចនិងមធ្យមវៀតណាមទៀតផង។ លោកឧ​បនាយករដ្ឋមន្រ្តីបានស្នើអោយ ​KBIZ ជួប​ពិភាក្សាការ​ងារ​ជាមួយក្រសួងផែនការនិងវិនិយោគ ក៏​ដូចជាខេត្តក្រុង ​ដែល KBIZ យកចិត្ត​ទុកដាក់​ដើម្បី​​ជ្រើសរើស​ទីតាំង របៀបធ្វើ ព្រមទាំង​សហការ ជាមួយវៀតណាមដើម្បី​ជួយឧបត្ថម្ភ​លើកកំពស់​បំណិននិង​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ពលករវៀតណាមផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top