
កម្មវិធីសម្ដែងសិល្បៈក្នុងពិធីបុណ្យវប្បធម៌ កីឡាបណ្ដាស្រុកតំបន់ព្រៃភ្នំលើក១៨ (រូបថត៖ vanhien.vn)
នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុក Nam Giang គណៈកម្មធិការប្រជាជន ខេត្ត Quang Nam បានបើកពិធីបុណ្យវប្បធម៌ កីឡាបណ្ដាស្រុកតំបន់ព្រៃភ្នំលើក ទី១៩ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់កីឡាករជាង២ពាន់នាក់ដែលជាជន ជាតិភាគតិចក្នុងតំបន់។
ព្រឹត្តិការណ៍ឆ្នាំនេះ មានសកម្មភាពដ៏សម្បូរ បែបដូចជា៖ ការសម្ដែងសិល្បៈ បង្ហាញម៉ូដ សម្ដែងរបរសិប្បកម្ម ការប្រគុំ ឧបករណ៍តន្ត្រីគ្រប់ប្រភេទ និងមហោស្រពវប្បធម៌ចំណីអាហារប្រពៃណី។ ក្រៅពី នោះ ក៏មានការប្រកួតកីឡាដូចជា៖ បាល់ទាត់ បាល់ទះ ទាញព្រ័ត្រ រុញដំបង និងឡើងភ្នំជាដើម។
ពិធីបុណ្យវប្បធម៌កីឡាបណ្ដាស្រុកតំបន់ព្រៃភ្នំខេត្ត Quang Nam ជា ព្រឹត្តិការណ៍វប្បធម៌កីឡាដ៏លេចធ្លោនៃតំបន់ព្រៃភ្នំ ជាឱកាសជួបជុំគ្នា ជួបប្រា ស្រ័យដ៏សប្បាយអ៊ូអរបំផុតរបស់បណ្ដាជនជាតិភាគតិច រួមចំណែកផ្សព្វផ្សាយ តំលៃវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់តំបន់នេះជាមួយភ្ញៀវទេសចរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម