• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យ​ក្លាយទៅ​ជាសសរស្តម្ភ​ក្នុង​ទំនាក់​ទំនងវៀតណាម-ឡាវ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ១៧ ឧសភា នៅទីក្រុងវៀងច័ន្ទ ឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីឡាវ Phankham Viphavanh  

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ការងារកសាង និងសុក្រិតរៀបរបបនិងច្បាប់ដើម្បីឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និងការធ្វើ សមាហរណកម្មអន្តរជាតិ ហើយជានិច្ចកាលគាំទ្រ និងជំរុញការអនុវត្តរាល់កម្មវិធី និងគម្រោងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរវៀតណាម និងឡាវ។

ទាក់ទិននឹងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវសម្របសម្រួលគ្នាអនុវត្តន៍យ៉ាងហ្មត់ចត់នូវរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។  ភាគីទាំងពីរបានឯកភាពគ្នាបន្តខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយមានលក្ខណៈទម្លុះទំលាយ សំដៅតម្លើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយទៅជាសសរស្តម្ភជាក់ស្តែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យសមស្របនឹងទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងគន្លង "ប្រក្រតីភាពថ្មី" ;បង្លើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ ទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង និងការតភ្ជាប់របៀបរបប សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ និងធនាគារជាដើម។

  មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក  

ភាគីទាំងពីរក៏បានអះអាងបន្តសម្របសម្រួលគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសហប្រតិបត្តិការដ៏សំខាន់ផ្សេងៗទៀតដូចជាការពារជាតិ សន្តិសុខ ព្រំដែន ការអប់រំ និងបណ្តុះបណ្តាល ការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ កីឡា ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងការប្រាស្រ័យគ្នារវាងប្រជាជនជាមួយប្រជាជន។ ទន្ទឹមនឹងនោះ បន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការ សហប្រតិបត្តិការអនុតំបន់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងក្រខ័ណ្ឌសភាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top