• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លិខិតឆ្លងដែនវ៉ាក់សាំង៖ ផ្នែកទេសចរណ៍ត្រូវតែប្រុងប្រយ័ត្នក្នុងការបើកទ្វារ

អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមកំពុងស្រាវជ្រាវត្រៀមរៀបចំតាមជំហាននីមួយៗ ដើម្បីជ្រើសរើសជាសាកល្បងនូវផលិតផល ទីផ្សារមួយចំនួនសម្រាប់អនុវត្តន៍លិខិតឆ្លងដែនវ៉ាក់សាំង បង្កលក្ខណៈទទួលភ្ញៀវទេសចរណ៍ ព្រមទាំងធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។

ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក “លិខិតឆ្លងដែនវ៉ាក់សាំង” ដើម្បីត្រៀមទទួល ភ្ញៀវទេសចរអន្តរជាតិក្នុងលក្ខខណ្ឌធម្មតានោះ ក្រសួងកីឡា វប្បធម៌និងទេសចរណ៍វៀតណាម កំពុងបញ្ជាឲ្យអគ្គនាយកដ្ឋានទេសចរណ៍ ធ្វើការជាមួយអង្គភាពពាក់ព័ន្ធនានា សមាគមន៍ទេសចរណ៍ និងសហគ្រាស ដើម្បីកសាងឧបករណ៍គ្រប់គ្រងភ្ញៀវ ទេសចរ។ តាមនោះ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមកំពុងស្រាវជ្រាវ ត្រៀម រៀបចំតាមជំហាននីមួយៗ ដើម្បីជ្រើសរើសជាសាកល្បងនូវផលិតផល ទីផ្សារមួយ ចំនួនសម្រាប់អនុវត្តន៍លិខិតឆ្លងដែនវ៉ាក់សាំង បង្កលក្ខណៈទទួលភ្ញៀវទេសចរណ៍ ព្រមទាំងធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។ លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ឲ្យដឹងថា៖ “ក្នុងដំណាក់កាលបើកទ្វារទីផ្សារអន្តរជាតិជាសាកល្បងនេះ យើងខ្ញុំតែងតែដាក់ ការធានាសុវត្ថិភាពសម្រាប់សហគមន៍ក៏ដូចជាមនុស្សដែលធ្វើការក្នុងវិស័យ ទេសចរណ៍ ជាអាទិភាពចម្បង។ គោលជំហរគឺ មិនបើកទ្វារទទួលភ្ញៀវទេសចរយ៉ាង ឈូឆរឡើយ ត្រូវមានការសាកល្បងតាមដំណាក់កាលនីមួយៗ ហើយក្នុងដំណាក់ កាលនីមួយៗនោះ ត្រូវតែធ្វើយ៉ាងតឹងរឹងបំផុតក្នុងការធានាសុវត្ថិភាពអំពីការបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាត ប៉ុន្តែក៏មិនត្រូវយឺតយ៉ាវពេកទេ បើប្រៀបធៀបនឹងប្រទេសផ្សេងៗ ក្នុងការបើកទ្វារទីផ្សារអន្តរជាតិឡើងវិញ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top