កាលពីយប់ថ្ងៃដដែល នៅឯទីលាន ១៩ សីហា ទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយទីក្រុងហាណូយ រៀបចំកម្មវិធី សិល្បៈពិសេស ដើម្បីអបអរសាទរខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀត ណាម ដោយមានការចូលរួមពីប្រធានរដ្ឋសភា លោក Tran Thanh Man។ ថ្លែងមតិ នៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានសង្កត់ធ្ងន់ថា៖
“កម្មវិធីសិល្បៈអបអរសាទរខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម គឺជាឱកាសមួយដើម្បីយើងរំលឹកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រវីរភាពរបស់បក្ស និង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ប្រទេសជាតិ; ចងចាំនូវគុណូបការៈដ៏មហិមាររបស់លោក ប្រធានហូជីមិញ - អគ្គមគ្គុទេសឆ្នើមបំផុតរបស់បក្ស និងប្រទេសជាតិ; រំលឹកដល់ថ្នាក់ ដឹកនាំជំនាន់មុនរបស់បក្ស; ការពលីសាច់ស្រស់ឈាមស្រស់របស់វីរយុទ្ធជនពលី យុទ្ធជនពិការ ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ដើម្បីសេចក្តីសុខរបស់ ប្រជាជន។ កម្មវិធីគឺជាភ្លេងស៊ីមហ្វូនីនៃជំនឿជាក់ មោទនភាព និងសេចក្តីប្រាថ្នាឈានឡើង ព្រោះថាប្រទេសមួយមានភាពខ្លាំងមាំមួនមិនត្រឹមតែផ្អែកលើកម្លាំងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏អាស្រ័យលើជម្រៅវប្បធម៌ អត្តសញ្ញាណដ៏សម្បូរ ដែលគ្មានអ្វីអាចរំលាយបានឡើយ”។
មុននោះ នាថ្ងៃទី ២ ខែកុម្ភៈ នៅមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅទីក្រុងប៉ារីស ស្ថានទូត
វៀតណាមប្រចាំនៅប្រទេសបារាំងបានរៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ប្រជាពលរដ្ឋវៀតណាមនៅ បារាំងបានសម្តែងការរំពឹងទុក និងជំនឿជាក់លើការដឹកនាំរបស់បក្ស ដើម្បីនាំវៀត ណាមឈានចូលយុគសម័យថ្មី។ លោក Nguyen Duc Khuong បញ្ញវន្តវៀតណាម នៅប្រទេសបារាំងបានចែករំលែកថា៖
វៀតណាមប្រចាំនៅប្រទេសបារាំងបានរៀបចំយ៉ាងឱឡារិកនូវពិធីអបអរសាទរខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ប្រជាពលរដ្ឋវៀតណាមនៅ បារាំងបានសម្តែងការរំពឹងទុក និងជំនឿជាក់លើការដឹកនាំរបស់បក្ស ដើម្បីនាំវៀត ណាមឈានចូលយុគសម័យថ្មី។ លោក Nguyen Duc Khuong បញ្ញវន្តវៀតណាម នៅប្រទេសបារាំងបានចែករំលែកថា៖
“យើងកំពុងស្ថិតក្នុងដំណាក់កាលពិសេសមួយដែលមានការផ្លាស់ប្តូរដែលពិបាកទាយទុកជាមុននៅលើពិភពលោក។ ការផ្លាស់ប្តូរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុង កំណត់លើការអភិវឌ្ឍនៃប្រទេសនីមួយៗ។ វៀតណាមកំពុងឈរនៅចំពោះមុខដំណាក់កាលអភិវឌ្ឍន៍មួយ ហើយត្រូវការកៀរគរនិងតភ្ជាប់ធនធានបញ្ញវន្ត អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រនៅគ្រប់ទីកន្លែង ជាពិសេសពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ មិនថានៅក្នុងប្រទេសវៀតណាម ឬលើទូទាំងពិភពលោកដើម្បីរួមដៃគ្នាឆ្ពោះទៅរកគោលដៅកសាងប្រទេសវៀតណាមប្រកបដោយចីរភាព អភិវឌ្ឍន៍ និងប្រកៀកស្មាជាមួយពិភព លោក”៕