• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីតាមដានសកម្មភាពរបស់អាមេរិកនិងណាតូ នៅសមុទ្រខ្មៅ

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកាថា នាវាចម្បាំងអាមេរិក និងយន្តហោះឈ្លបយកការណ៍របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានផ្លាស់ទីទៅប្រតិបត្តិការនៅភាគពាយព្យនៃសមុទ្រខ្មៅ។
 

នាវាបញ្ជាការអាមេរិក USS Mount Whitney ចូលរួមក្នុងសមយុទ្ធយោធារបស់អង្គការណាតូ នៅឯឆ្នេរ Trondheim ប្រទេសន័រវែស កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ រូបថត (ឯកសារ)៖ AFP/TTXVN)


សេចក្តីប្រកាសមួយរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រ U-2S របស់កងទ័ពអាកាសអាមេរិកបានអនុវត្តន៍ជើងហោះហើរឈ្លបយកការណ៍ពីដែនអាកាសអ៊ុយក្រែន នៅតាមខ្សៃព្រំដែនជាមួយរុស្ស៊ី។ ប្រព័ន្ធរ៉ាដារបស់កងកម្លាំងអាកាសយានិករុស្ស៊ី និងកងនាវាសមុទ្រខ្មៅ ក៏បានរកឃើញ និងតាមដានជើងហោះហើរឈ្លបយកការណ៍ចំនួន៤ជើងរបស់សមាជិកណាតូ នៅលើដែនអាកាសនៃសមុទ្រខ្មៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

មុននោះ នាថ្ងៃដដែល ក្រសួងការពារជាតិអ៊ុយក្រែនបានជូនដំណឹងថា កងទ័ពជើងទឹកអ៊ុយក្រែនបានធ្វើសមយុទ្ធ PASSEX នៅសមុទ្រខ្មៅ ជាមួយកងទ័ពជើងទឹកនៃប្រទេសសមាជិក ណាតូចំនួនបី រួមមានអាមេរិក ទួរគី និងរូម៉ានី។ គោលបំណងសំខាន់នៃសមយុទ្ធនេះ គឺដើម្បីអនុវត្តន៍អន្តរប្រតិបត្តិការនៃក្រុមយុទ្ធសាស្ត្រពហុជាតិ យោងតាមស្តង់ដាររបស់អង្គការណាតូ និងដើម្បីលើកកំពស់ការសម្របសម្រួលគ្នារវាងកងទ័ពជើងទឹកដែលចូលរួម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top