• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ី និងអ៊ុយក្រែននឹងបន្តកិច្ចចរចានៅទីក្រុងហ្សឺណែវ

រុស្ស៊ី និងអ៊ុយក្រែននឹងធ្វើការចរចាជុំថ្មីនៅទីក្រុងហ្សឺណែវ (ស្វីស) នៅថ្ងៃទី ១៧ និង ១៨ ខែកុម្ភៈ។ យោងតាមសេចក្តីប្រកាសពីភាគីទាំងពីរកាលពីថ្ងៃទី ១៣ ខែកុម្ភៈ នេះគឺជាកិច្ចខិតខំប្រឹងប្រែងបន្ទាប់នៅក្នុងការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក សំដៅបញ្ចប់ជម្លោះដែលអូសបន្លាយរយៈពេល៤ឆ្នាំកន្លងទៅ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការចរចាជុំថ្មីនាពេលខាងមុខនេះនឹងបន្តប្រព្រឹត្តទៅក្រោមយន្តការត្រីភាគី រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន។ ជំនួយការម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា គណៈប្រតិភូទីក្រុងគៀវកំពុងរៀបចំសម្រាប់កិច្ចចរចានៅសប្តាហ៍ខាងមុខ។

នៅសល់ជិត ១០ថ្ងៃទៀត គឺដល់ថ្ងៃខួប៤ឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះគឺជាជម្លោះដែលចំណាយច្រើនបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២មក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែការចរចាចំនួន ២ ជុំដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងអាប៊ូដាប៊ីមិនទាន់សម្រេចបានរបកគំហើញសំខាន់ៗណាមួយនៅឡើយទេ។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា ការចរចានៅទីក្រុងហ្សឺណែវនឹងក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការរំពឹងទុកនៃការសម្រេចបានកិច្ចព្រមព្រៀងនៅតែទុកចំហ ដោយសារទាំងរុស្ស៊ី និងអ៊ុយក្រែនទំនងជាមិនអាចបង្រួមភាពខុសគ្នានៅពេលនេះបានទេ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top