• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងចំណងសាមគ្គីភាពរវាងកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំពិធីបើកមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ “រង្វង់ដៃមិត្តភក្តិ” ដោយមានការចូលរួមរបស់កុមារចំនួន ១៨៥ នាក់ និងកម្មាភិបាលទទួលបន្ទុកចំនួន ៣៤នាក់មកពីប្រទេសទាំងបី។
  មហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២។ (រូបថត៖ VOV)  

នេះគឺជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរ “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២”  ខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និង ៤៥ ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ឡាវ (១៨ កក្កដា ១៩៧៧ - ១៨  កក្កដា ២០២២); “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” និងអបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (១៨ កក្កដា ១៩៦៧ - ១៨ កក្កដា  ២០២២)។

មហោស្រពគឺជាឱកាសសម្រាប់កុមារនៃប្រទេសទាំងបី អាចបង្កើនការជួបប្រាស្រ័យទាក់ទងគ្នា និងការយល់ដឹងទៅវិញទៅមក រួមចំណែកអប់រំកុមារអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស។ តាមនោះ អះអាងបន្ថែមនូវការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និងពង្រីកតួនាទីឈានមុខរបស់យុវវ័យវៀតណាម ឡាវនិងកម្ពុជា ក្នុងការរក្សានិងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ ប្អូន លីម សាវលៀន កុមាកម្ពុជា ម្នាក់បានឲ្យដឹងថា៖  “ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ តាមនោះ ខ្ញុំបានយល់ដឹងយ៉ាងច្រើន និងសិក្សារៀនសូត្រអំពីវប្បធម៌ប្រវត្តិសាស្ត្រពីវៀតណាម និងឡាវ។ នៅទីនេះ មានសកម្មភាពជួបប្រាស្រ័យជាច្រើន ដើម្បីជួយខ្ញុំបានសិក្សាបទពិសោធន៍នៅក្នុងជីវភាពរស់នៅ។

នេះជាលើកទី ៥ ហើយ ដែលមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ ២០១០ មក (ជារាងរាល់ ២ ឆ្នាំម្តង)។ មហោស្រពនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ - ១៤ ខែសីហា)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top