• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រសជាតិនៃបុណ្យតេតវៀតណាមលើសារព័ត៌មានអន្តរជាតិ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី សារព័ត៌មានបរទេសជាច្រើនបានយកចិត្ត ទុកដាក់ដល់ជីវភាពសេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនវៀតណាមតាមរយៈបរិ យាកាសបុណ្យតេត។
គេហទំព័រព័ត៌មាន Wion ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌា បង្ហោះអត្ថបទ “បុណ្យតេតប្រពៃណីឆ្នាំ២០២៣៖ ប្រភពដើម ប្រពៃណី និងប្រការដែលត្រូវដឹង”។ (រូបថត៖ baovanhoa)

គេហទំព័រព័ត៌មាន Wion ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌា មានអត្ថបទ “បុណ្យតេតប្រពៃណីឆ្នាំ២០២៣៖ ប្រភពដើម ប្រពៃណី និងប្រការដែលត្រូវដឹង” ដោយ ពន្យល់អំពីបុណ្យចូលឆ្នាំថ្មីនៅប្រទេសវៀតណាម។ យោងតាមអត្ថបទ បុណ្យតេត ប្រពៃណីគឺជាឱកាសដើម្បីរៀបចំពិធីបុណ្យប្រពៃណី ហើយតភ្ជាប់សមាជិកគ្រួសារ។ គ្រួសារជនជាតិវៀតណាមនឹងសម្អាត និងតុបតែងផ្ទះដើម្បីទទួលបុណ្យតេត រៀបចំ ស្ពកបាយដើម្បីគោរពបូជាទេវតាជើងចង្ក្រានទាំងបីអង្គ ហើយបួងសួងសុំឲ្យចង្រ្កាន បាយពោរពេញទៅដោយម្ហូបអាហារពេញមួយឆ្នាំ។

គេហទំព័រព័ត៌មានបារាំង Sortira Paris (sortiraparis.com) ក៏បានឲ្យដឹងថា បុណ្យតេតប្រពៃណី គឺជាពិធីបុណ្យដ៏ធំបំផុតជារៀងរាល់ឆ្នាំរបស់ប្រជាជនវៀតណាម។ នេះជាទំនៀមទម្លាប់ដែលបានរក្សាទុកដោយប្រជាជនវៀតណាមពីជំនាន់មួយទៅ ជំនាន់មួយ។ អត្ថបទក៏បានណែនាំអំពីទីកន្លែងអំណរបុណ្យតេតនៅទីក្រុងប៉ារីស សម្រាប់ជនវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិដែលចង់ស្វែងយល់អំពី វប្បធម៌វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top