នាយកមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) លោក Sanjay Wijesekera បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងវិស័យសិទ្ធិកុមារ និងបានសម្តែងពីបំណងចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដែលយុវវ័យកំពុងជួបប្រទះក្នុងយុគសម័យឌីជីថល។
លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា ជួបពិភាក្សាជាមួយលោក Sanjay Wijesekera នាយក UNICEF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រូបថត៖ VNA
នារសៀលថ្ងៃទី២៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Sanjay Wijesekera នាយកមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា បានបញ្ជាក់ថា
វៀតណាមតែងតែចាត់ទុកការការពារ និងការថែទាំកុមារជាអាទិភាពចម្បង
ដោយចាត់ទុកការវិនិយោគលើកុមារគឺជាការវិនិយោគនាពេលអនាគតរបស់ប្រទេសជាតិ
និងជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាពិសេស វៀតណាមបានកំណត់ការការពារកុមារនៅក្នុងបរិយាកាសឌីជីថល
គឺជាភារកិច្ចសំខាន់នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល។
លោក Sanjay Wijesekera បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងវិស័យសិទ្ធិកុមារ
និងបានសម្តែងពីបំណងចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដែលយុវវ័យកំពុងជួបប្រទះក្នុងយុគសម័យឌីជីថល។
លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា បានស្នើឱ្យ UNICEF
សម្របសម្រួលជាមួយវៀតណាមក្នុងការអភិវឌ្ឍដំណោះស្រាយដើម្បីឆ្លៀតយកឱកាសបច្ចេកវិទ្យា
និងការពារផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ បញ្ញា
និងការអភិវឌ្ឍទូទៅរបស់កុមារ។ លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមថា UNICEF
នឹងចែករំលែកបទពិសោធន៍ បច្ចេកទេស និងធនធានរបស់ខ្លួន
ដើម្បីជួយវៀតណាមលើកកម្ពស់សមត្ថភាពអភិបាលកិច្ច តាមនោះ លើកកម្ពស់គុណភាព
និងប្រសិទ្ធភាពនៃការការពារ ការថែទាំ និងការអប់រំកុមារ៕
តាម vovworld.vn/km-KH