• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។
សមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ និងគណៈប្រតិភូវៀតណាមចូលរួមកម្មវិធី។ រូបថត៖ VNA

ថ្លែងនៅក្នុងពិធីនេះ លោក ជិន គឹមទូ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ពហុភាគីនីយកម្មនិងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស; ធ្វើសមាហរណកម្មទៅក្នុងសហគមន៍អន្តរជាតិ​យ៉ាងទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ នៅក្នុង​ដំណើរនេះ ទំនាក់ទំនងវៀតណាម-សិង្ហបុរី​តែងតែជាចំណុចភ្លឺស្វាង។ វៀតណាមមានបំណង​ចង់បន្តអមដំណើរ និងសហការយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរី ដើម្បីបង្កើតតម្លៃ​ចីរភាព និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក Chan Chun Sing រដ្ឋមន្ត្រីទទួលបន្ទុកសេវាសាធារណៈ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បានអះអាងថា សិង្ហបុរី និងវៀតណាមសហការគ្នាយ៉ាងល្អ​ក្នុងការរក្សាមជ្ឈភាពរ​បស់អាស៊ាន ការបង្កើត រចនាសម្ព័ន្ធតំបន់​ដោយបរិយាប័ន្ន និងផ្អែកលើច្បាប់ ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែន​។ ភាគីទាំងពីរនឹងបន្ត​ស​ហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងរក្សាសន្តិសុខនៅអាស៊ីអាគ្នេយ៍ និងតំបន់ទូលំទូលាយ។

មុននោះ សមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានជួបជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងអាណិកជនវៀតណាម​យ៉ាងច្រើន​កុះករ៕​

តាម​ vovworld.vn/km-KH

ការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាភារកិច្ចនយោបាយពិសេស

ការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាភារកិច្ចនយោបាយពិសេស

ឧត្តមសេនីយ៍ឯក ង្វៀន ត្រុង ង៉ៀ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ទាក់ទងនឹងយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

Top