• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលមានយន្តការគោលនយោបាយដ៏សមស្របដើម្បីអភិវឌ្ឍន៍ទីក្រុងហាណូយ

ថ្លែងនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស រដ្ឋតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការអភិវឌ្ឍនៃរដ្ឋធានី ហើយប្រការនោះត្រូវបានបង្ហាញតាមរយៈការផ្ទៀងស្ដាប់និងការដោះស្រាយសំណើរជាច្រើនរបស់ទីក្រុងនាពេលកន្លង​មក។

នារសៀលថ្ងៃទី២៨ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហាណូយ។ នេះជាលើកទី៩ក្នុងអាណត្តិនេះហើយ ដែលលោកនាយករដ្ឋមន្រ្តីជួបធ្វើការជាមួយទីក្រុងហាណូយដើម្បីផ្ទៀងស្ដាប់និងបញ្ជាដឹកនាំដោយផ្ទាល់ពីការដោះស្រាយការលំបាក បញ្ហាប្រឈមនានា សំដៅជួយទីក្រុងអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាថែមទៀត។

ថ្លែងនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស រដ្ឋតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការអភិវឌ្ឍនៃរដ្ឋធានី ហើយប្រការនោះ ត្រូវបានបង្ហាញតាមរយៈការផ្ទៀងស្ដាប់និងការដោះស្រាយសំណើរជាច្រើនរបស់ទីក្រុងនាពេលកន្លង​មក។ ដោយសារហាណូយមិនត្រឹមតែជារដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងជានគរមួយក្នុងចំណោមនគរពិសេសទាំង២ របស់វៀតណាមទៀត​ផង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលមានយន្តការ គោលនយោបាយដ៏សមស្របដើម្បីអភិវឌ្ឍន៍ទីក្រុងហាណូយ ដោយឈរលើស្មារតី ហាណូយដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បីហាណូយ។

គួរឲ្យជម្រាបបន្ថែមទៀតថា ក្នុងរយៈពេល៣ខែចាប់តាំងពីដើមឆ្នាំមក ទីក្រុងហាណូយបានបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ “គោលដៅដើរទន្ទឹមគ្នាទាំង២” ដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតតាមស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ផង ព្រមទាំងជំរុញខ្លាំងការធ្វើផលិតកម្មអាជីវកម្មផង។ គិតចាប់តាំងពីការផ្ទុះរាលដាលលើកទី៤នៃ កូវីដ ១៩ កាលពីថ្ងៃទី២៧ មករា មក ទីក្រុងបានឆ្លងកាត់រយៈពេល៤០ថ្ងៃហើយដោយមិនកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ឡើយ។ ក្នុងរយៈពេល៣ខែកន្លងមក ស្ថានភាពផលិតកម្ម អាជីវកម្ម មានសញ្ញារីកចម្រើនកាន់តែច្បាស់លាស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top