• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលបង្ហាញជូនរដ្ឋសភានូវរបាយការណ៍ស្តីពី កិច្ចព្រមព្រៀង EVFTA

យោងតាមរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភា នីតិកាលទី ១៤ នា សៀលថ្ងៃទី ២០ ខែឧសភា  ២០២០ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានបង្ហាញជូនរដ្ឋសភា នូវរបាយការណ៍បកស្រាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - សហភាពអឺរ៉ុប (EVFTA)។

ស្តីពីផែនការអនុវត្តកិច្ចព្រមព្រៀង EVFTA ក៏ដូចជាខ្លឹមសារសំខាន់ៗនៃកម្មវិធីសកម្មភាព រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានឲ្យដឹងថា៖ “កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមត្រូវបានលោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលផ្សព្វផ្សាយ។
ផែនការសកម្មភាពនោះ មិនត្រឹមតែជាការទទួលខុសត្រូវនិងកាតព្វកិច្ចដែលយើងឯកភាពក្នុងប្រព័ន្ធនយោបាយ ក៏ដូចជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលសម្រាប់ក្រសួង ស្ថាប័ននានា ក្នុងការពិនិត្យនិងកែតម្រូវ ធ្វើវិសោធនកម្មនិងតាក់តែងច្បាប់ ដើម្បីដាក់ជូនរដ្ឋសភាអនុម័ត។ កម្មវិធីសកម្មភាពនេះក៏ជាមូលដ្ឋានសម្រាប់សហភាពអឺរ៉ុបសម្របសម្រួលជាមួយវៀតណាម ដើម្បីត្រៀមការអនុវត្តនិងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងនេះ”។

កិច្ចព្រមព្រៀង EVFTA ត្រូវបានរំពឹងថា នៅពេលបានអនុវត្តន៍ នឹងរួមចំណែកសំខាន់ក្នុងការដោះស្រាយការលំបាកសម្រាប់អង្គភាពអាជីវកម្ម ក្នុងការស្វែងរកទីផ្សារ បើកទូលាយសកម្មភាពផលិតកម្មអាជីវកម្ម និងបង្កើនល្បឿនអភិវឌ្ឍន៍ នៅក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top