ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី កាលពីរសៀលថ្ងៃទី ១៦ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ុង បានជួបជាមួយលោក Rustam Minnikhanov ប្រមុខសាធារណរដ្ឋតាតាស្ថាន នៅទីក្រុងកាហ្សាន។
នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ុង បានជួបជាមួយលោក Rustam Minnikhanov ប្រមុខសាធារណរដ្ឋតាតាស្ថាន ។ រូបថត៖ Duong Giang/VNA
លោក Rustam Minnikhanov ប្រមុខសាធារណរដ្ឋតាតាស្ថាន
បានសង្កត់ធ្ងន់ថា តាតាស្ថានមានឧស្សាហកម្មមុខព្រួញដូចជា ការផលិតរថយន្ត Kamaz
សារធាតុគីមី យន្តហោះស៊ីវិល ប្រេងឥន្ធនៈ វាយនភណ្ឌ និងគ្រឿងឈើ។
តាតាស្ថានក៏ផ្តោតសំខាន់លើការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម
និងមណ្ឌលឧស្សាហកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានផងដែរ។
តាតាស្ថានមានបំណងចង់បង្កើតទំនាក់ទំនងជាមួយមូលដ្ឋាននានារបស់វៀតណាម
មិនត្រឹមតែឧទ្ទេសនាមគំរូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតភ្ជាប់អាជីវកម្មដើម្បីស្វែងរកឱកាសសហប្រតិបត្តិការទៀតផង។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹងបានថ្លែងថា
វៀតណាមយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសឧស្សាហកម្មនៃសាធារណរដ្ឋតាតាស្ថាន
ហើយរដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសរុស្ស៊ី
រួមទាំងសហគ្រាសមកពីតាតាស្ថាន ដើម្បីធ្វើអាជីវកម្មរយៈពេលវែង
ប្រកបដោយស្ថិរភាពនៅវៀតណាម។ លោក បានសម្តែងក្តីសង្ឃឹមថា
នាពេលអនាគតដ៏ខ្លីខាងមុខនេះ
សាធារណរដ្ឋតាតាស្ថាននឹងរកឃើញមូលដ្ឋាននៅវៀតណាមដែលសមស្របដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសទាំងពីរឱ្យពិចារណាអភិវឌ្ឍផ្លូវហោះហើរពាណិជ្ជកម្មបន្ថែមទៀតដែលភ្ជាប់កាហ្សានជាមួយរដ្ឋធានីហាណូយ៕
តាម vovworld.vn/km-KH