• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តកសាងសមាគមអតីតយុទ្ធជនវៀតណាមដ៏រឹងមាំគ្រប់ជ្រុងជ្រោយ

នេះគឺជាតម្រូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម លេខាគណៈកម្មធិការយោធាមជ្ឈិម នៅក្នុងពិធីបើកមហាសន្និបាតទូទាំងប្រទេសលើកទី៨ នៃសមាគមអតីតយុទ្ធជនវៀតណាម អាណត្តិ ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាថ្ងៃទី១៧ ខែមិថុនានៅទីក្រុងហាណូយ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់សមាគមអតីតយុទ្ធជនវៀតណាម (រូបថត៖ VOV)

នៅក្នុងសុន្ទរកថានៅមហាសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានថ្លែងថា វៀតណាមកំពុងចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ជាមួយនឹងសេចក្តីប្រាថ្នាដ៏ធំធេង គោលដៅខ្ពស់ និងតម្រូវការបន្ទាន់។ នៅក្នុងបរិបទនេះ តម្រូវការសម្រាប់សមាគមអតីតយុទ្ធជនវៀតណាម មិនត្រឹមតែត្រូវអនុវត្តកាតព្វកិច្ចប្រពៃណីរបស់ខ្លួនឱ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវច្នៃប្រឌិតយ៉ាងខ្លាំងនូវខ្លឹមសារ មានវិធីសាស្រ្តនៃសកម្មភាព និងកែលម្អគុណភាពនៃអង្គការរបស់សមាគម។

“សមាជិកសមាគមត្រូវតែជាគំរូល្អនៃឬទ្ធានុភាពនយោបាយ ចរិតលក្ខណៈសីលធម៌ កិត្យានុភាព ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការប្រមូលផ្តុំមហាជន។ កម្មាភិបាលនិងសមាជិកម្នាក់ៗ ត្រូវតែជាគំរូនៃភាពស្មោះត្រង់ចំពោះមាតុភូមិ ចំពោះបក្ស និងចំពោះប្រជាជន; ពាក្យសម្ដីត្រូវតែដើទន្ទឹមនឹងសកម្មភាព រស់នៅជាគំរូ មានចិត្តសម្បុរស និងមានវិន័យ។ ក្នុងពេលជាមួយគ្នានេះ ត្រូវបង្កើនការសម្របសម្រួលដ៏សំខាន់រវាងសមាគមអតីតយុទ្ធជនវៀតណាម និងសមាគមអតីតនគរបាលប្រជាជន ក្នុងការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម ចាប់ពីកម្រិតមូលដ្ឋាន ដោយពង្រឹងជំហរការពារជាតិរបស់ប្រជាជនទាំងមូល ដោយភ្ជាប់ជាមួយនឹងជំហរសន្តិសុខប្រជាជន រួមចំណែកដល់ការការពារយ៉ាងរឹងមាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម”។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយស ហូជីមិញដល់សមាគមអតីតយុទ្ធជនវៀតណាម៕

តាម vovworld.vn/km-KH

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top