
រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung
ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ ក្រុមជំនួយការសំរាប់រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាលនឹងទទួលព័ត៌មានផ្ទាល់ពីអង្គភាពអាជីវកម្ម តាមគេហទំព័ររបស់រដ្ឋាភិបាលដើម្បីទទួលមតិ សំណូមពររបស់អង្គភាពអាជីវកម្មចំពោះរដ្ឋាភិបាល។ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយដឹងដូច្នេះ នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលនារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ។
លោក Mai Tien Dung បានអោយដឹងថា៖ “ នេះគឺជាគេហទំព័ររបស់រដ្ឋាភិបាលជាមួយអង្គភាពអាជីវកម្ម ហើយនាពេលខាងមុខនេះ នឹងមានគេហទំព័ររបស់រដ្ឋាភិបាលជាមួយប្រជាជន។ ដូច្នេះការទទួលព័ត៍មានរបស់អង្គភាពអាជីវកម្មជាមួយរដ្ឋាភិបាលនិងការឆ្លើយរបស់រដ្ឋាភិបាលត្រូវបានបើកចំហរនិងតម្លាភាព។
តាមប្រព័ន្ធនេះ បណ្ដាសំណូមពររបស់អង្គភាពអាជីវកម្ម ការជំពាក់ជំពិនរបស់អង្គភាពអាជីវកម្មក្នុងដំណើការផលិតកម្មអាជីវកម្ម ជាពិសេសគឺបន្ដាយន្តការ គោលនយោបាយនឹងបានគ្រប់ក្រសួង ស្ថាប័ន និងតំបន់ឆ្លើយបកស្រាយ។”
ដើម្បីកសាងបរិយាកាសអាជីវកម្មល្អថែមទៀត រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយដឹងថា៖ រដ្ឋាភិបាលបានប្រមូលផ្តុំពិភាក្សា ធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលទាក់ទិនដល់ច្បាប់វិនិយោគច្បាប់ អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម…លៗ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម