ព័ត៌មាន

រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសំរាប់ផលិតកម្ម អាជីវកម្ម


រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung

ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ ក្រុមជំនួយការសំរាប់រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋា​ភិបាលនឹងទទួលព័ត៌មាន​ផ្ទាល់ពីអង្គភាពអាជីវកម្ម តាមគេហទំព័ររបស់រដ្ឋាភិ​បាលដើម្បីទទួលមតិ សំណូមពររបស់អង្គភាពអាជីវកម្មចំពោះរដ្ឋាភិបាល។ រដ្ឋ​មន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយ​ដឹងដូច្នេះ នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលនារសៀលថ្ងៃទី៤​តុលា នៅទីក្រុងហាណូយ។ 
 

លោក Mai Tien Dung បានអោយដឹងថា៖          “ នេះគឺជាគេហទំព័ររបស់រដ្ឋាភិបាលជាមួយអង្គភាពអាជីវកម្ម​ ហើយនា​ពេលខាងមុខនេះ នឹងមានគេហទំព័ររបស់រដ្ឋាភិបាលជាមួយប្រជាជន។ ដូច្នេះ​ការទទួលព័ត៍មានរបស់អង្គភាពអាជីវកម្មជាមួយរដ្ឋាភិបាលនិងការឆ្លើយរបស់​រដ្ឋាភិបាលត្រូវបានបើកចំហរនិងតម្លាភាព។

តាមប្រព័ន្ធនេះ បណ្ដាសំណូមពររបស់អង្គភាពអាជីវ
កម្ម ការជំពាក់ជំពិនរបស់អង្គភាពអាជីវកម្មក្នុងដំណើការផលិតកម្មអាជីវកម្ម ជាពិសេសគឺបន្ដាយន្តការ គោលនយោបាយនឹងបានគ្រប់ក្រសួង ស្ថាប័ន និងតំបន់ឆ្លើយបកស្រាយ។”
 

ដើម្បីកសាងបរិយាកាសអាជីវកម្មល្អថែមទៀត រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទ​កាល័យរដ្ឋាភិបាល លោក Mai Tien Dung បានអោយដឹងថា៖ ​រដ្ឋាភិបាល​បាន​ប្រមូលផ្តុំពិភាក្សា ធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលទាក់ទិនដល់ច្បាប់​វិនិយោគច្បាប់ អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិងមធ្យម…លៗ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម





top