• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអនុម័តលើការបញ្ចប់មុខតំណែងជាប្រធានរដ្ឋចំពោះលោក Nguyen Phu Trong

បណ្ដាតំណាងបោះឆ្នោតលើការបញ្ចប់មុខតំណែងប្រធានរដ្ឋចំពោះលោក Nguyen Phu Trong។ (រូបថត៖ VGP)
 

គួរជម្រាបបន្ថែមទៀតថា លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបាន រដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១៨ នៅ សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤។

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ នារសៀលថ្ងៃ ទី២ មេសា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue រដ្ឋសភា វៀតណាមបានអនុម័តលើការបញ្ចប់មុខតំណែងប្រធានរដ្ឋ តាមរយៈការបោះឆ្នោត សម្ងាត់។ ថ្លែងមតិបន្ទាប់ពីរដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបញ្ចប់មុខ តំណែងជាប្រធានរដ្ឋចំពោះលោក Nguyen Phu Trong នោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“ក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក ក្នុងលក្ខខ័ណ្ឌដ៏ជាក់លាក់ លោកអគ្គលេខា បក្ស Nguyen Phu Trong បានកាន់តំណែងជាប្រធានរដ្ឋក្នុងពេលតែមួយ។ ទោះបីជាភារកិច្ច ធ្ងន់ធ្ងរណាស់ក៏ដោយ ប៉ុន្តែដោយមានការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ចំពោះបក្ស ចំពោះប្រជាជន លោកអគ្គលេខាបក្ស Nguyen Phu Trong បានលះបង់អស់ពីកម្លាំងកាយចិត្តសម្រាប់ ការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយសម្រេចបានយ៉ាងល្អបំផុតនូវភារកិច្ចក្នុងនាមជា ប្រធានរដ្ឋ។ តាងនាមរដ្ឋសភា សូមគោរពអរគុណនិងគោរពជូនពរលោកអគ្គលេខា បក្ស Nguyen Phu Trong មានសុខភាពល្អបរិបូរណ៍ជានិច្ច រួមជាមួយការិ យាល័យ នយោបាយ លេខាធិការដ្ឋាន គណៈកម្មាធិការមជ្ឈឹមបក្ស ថ្នាក់ដឹកនាំបក្សនិងប្រជាជន ទាំងមូល នាំប្រទេសវៀតណាមអភិវឌ្ឍន៍កាន់តែឆាប់រហ័សនិងចីរភាពពីមួយថ្ងៃទៅ មួយថ្ងៃ”។

គួរជម្រាបបន្ថែមទៀតថា លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបាន រដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១៨ នៅ សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top