• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យដល់រដ្ឋសភានៃប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ាមួយចំនួន

នារសៀលថ្ងៃទី ២៨ ឧសភា នៅវិមានរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc តំណាងរដ្ឋសភាវៀតណាមបានអញ្ជើញប្រគល់សម្ភារៈបរិក្ខារពេទ្យជូនចំពោះរដ្ឋសភានៃប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ាមួយចំនួន (រួមមានប្រទេសអាល់ហ្សេរី អ៊ីរ៉ង់ ម៉ូហ្សំប៊ិក ប៉ាឡេស្ទីន អាហ្វ្រិកខាងត្បូង) និងសមាគមកាកបាទក្រហមឥណ្ឌា។

អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc (ខាងស្តាំ) ជូនសម្ភារៈបរិក្ខាពេទ្យដល់ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមលោក Saadi Salama


អញ្ជើញថ្លែងមតិក្នុងពិធីនេះ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកា ល័យរដ្ឋសភាលោក Nguyen Hanh Phuc បានលើកច្បាស់ថា៖ “ក្នុងដំណើរការឆ្លើយតប នឹងជំងឺរាត ត្បាត COVID-19 វៀតណាមទទួលបានជំនួយឧបត្ថម្ភដ៏មានតម្លៃ ពីប្រទេសជាច្រើនដែលជាមិត្តភក្តិ និង សហគមន៍អន្តរជាតិ។លោក Nguyen Hanh Phuc សង្ឃឹមថា អំណោយរបស់រដ្ឋសភាវៀតណាមនឹងជួយបន្ថែមផ្នែកមួយខាងស្មារតីក៏ដូចជាខាងសម្ភារៈ ដើម្បីជួយប្រជាជននៃបណ្តាប្រទេសយកឈ្នះ លើជំងឺរាត ត្បាត COVID-19 យ៉ាងឆាប់បំផុត។

តាងនាមឯកអគ្គរដ្ឋទូតដែលទទួលបានសម្ភារៈបរិក្ខាពេទ្យនេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសវៀតណាម លោក Saadi Salama បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នៅវៀតណាមនាពេលកន្លងមក។
ទន្ទឹមជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនានិងជំនួយដ៏មានតម្លៃដែលរដ្ឋសភានិងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋសភានិងប្រជាជននៃបណ្តាប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top