• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាបញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយនៅចំពោះមុខបញ្ហាជាបន្ទាន់របស់ប្រទេសជាតិ

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ជោគជ័យនៃសម័យប្រជុំវិសាមញ្ញទាំងពីរ បន្តបញ្ជាក់នូវ ឫទ្ធានុភាព ការប្ដេជ្ញាចិត្តនយោបាយរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភានៅចំពោះមុខបញ្ហាបន្ទាន់ដែលត្រូវការដោះស្រាយភ្លាមមួយរំពិចរបស់ប្រទេស ជាតិ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរថ្មី និងការធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីផលប្រយោជន៍របស់អ្នកបោះឆ្នោត និងប្រជាជនផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៤ កុម្ភៈ។ (រូបថត៖ quochoi.vn)

បន្តរបៀបវារៈសម័យប្រជុំលើកទី២០ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការបូកសរុបការងារនៃសម័យប្រជុំវិសាមញ្ញលើកទី២ និង ទី៣ នៃរដ្ឋសភានីតិកាលទី១៥។ បង្ហាញរបាយការណ៍ អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong ប្រធានខុទ្ទកាល័យរដ្ឋសភាបានឲ្យដឹងថា សម័យប្រជុំវិសាមញ្ញលើក ទី២ (ថ្ងៃទី៥-៩ ខែមករា) និងសម័យប្រជុំវិសាមញ្ញលើកទី៣ (ថ្ងៃទី១៨ ខែមករា) បាន ប្រព្រឹត្តទៅជាមួយនឹងស្មារតីប្រកបដោយភាពប្រញាប់ប្រញាល់ ភាពម៉ឺងម៉ាត់និងការ ទទួលខុសត្រូវ។ រដ្ឋសភាបានសម្រេចកម្មវិធីទាំងមូលដែលបានដាក់ចេញ ដោយលទ្ធ ផលសំខាន់ៗ។ រដ្ឋសភាបានពិចារណា និងអនុម័តលើច្បាប់ចំនួន១ សេចក្តីសម្រេច ចិត្តចំនួន៣ ហើយបានពិចារណា និងសម្រេចលើការងារកម្មាភិបាលតាមសមត្ថកិច្ច របស់ខ្លួន។ ធ្វើសន្និដ្ឋាននៅសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ជោគជ័យនៃសម័យប្រជុំវិសាមញ្ញទាំងពីរ បន្តបញ្ជាក់នូវ ឫទ្ធានុភាព ការប្ដេជ្ញាចិត្តនយោបាយរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភានៅចំពោះមុខបញ្ហាបន្ទាន់ដែលត្រូវការដោះស្រាយភ្លាមមួយរំពិចរបស់ប្រទេស ជាតិ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរថ្មី និងការធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីផលប្រយោជន៍របស់អ្នកបោះឆ្នោត និងប្រជាជនផងដែរ។ លោកប្រធានរដ្ឋសភាមាន ប្រសាសន៍ថា៖

ច្បាស់ណាស់ថា ការត្រៀមរៀបចំ "ពីមុន ពីចម្ងាយ" មិនត្រឹមតែមកពីទីភ្នាក់ងារ របស់រដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងចាប់ផ្ដើមពីរដ្ឋាភិបាល ក្រសួងមជ្ឈិមនិងស្ថាប័ន នានាផងដែរ។ ស្ថាប័នពាក់ព័ន្ធបានរៀបចំក្នុងពេលឆាប់ៗ ដើម្បីអនុវត្តន៍ច្បាប់ និង សេចក្ដីសម្រេចចិត្តដែលផ្សាយដោយរដ្ឋសភា ដើម្បីដោះស្រាយការជំពាក់ជំពិន និងបញ្ហាកកស្ទះជាបន្ទាន់

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top