ទិដ្ឋភាពនៃការសួរដេញដោលនៅសាលប្រជុំ (រូបថតៈ Đình Nam)
សម័យសួរដេញដោលសមាជិករដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀត ណាមនីតិកាលទី១៤បានបញ្ចប់នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ក្រោយរយៈ ពេល៣ថ្ងៃធ្វើការ។ មុននោះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានតាងនាមនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ជូនដំណឹងនិងបំភ្លឺច្បាស់ នូវបញ្ហាមួយចំនួនក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងការឆ្លើយសំណួរដេញដោលរបស់សមាជិក សមាជិកាសភា។
សំណួរដេញដោលសម្រាប់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh គឺផ្តោតសំខាន់លើការ ដោះស្រាយគំរោងការណ៍សំខាន់ៗ ដែលត្រូវខាតបង់ និងល្បឿនកសាងសំណង់គមនាគមន៍មួយចំនួន រួមទាំងការស្វែងរកទីផ្សារនាំចេញកសិផលជាដើម។
ស្តីពីបញ្ហាវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់វាលសណ្តរទន្លេ Cuu Long លោក Truong Hoa Binh បានឲ្យដឹងថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញលើគំរោងការ កំពុងកក់ស្ទះទាំង២៦។ តាមមតិរបស់លោកថា កត្តាសម្រាប់ជម្រុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចគឺមានការតភ្ជាប់តំបន់។ ដើម្បីអនុវត្តប្រកបដោយជោគជ័យប្រការនេះ លោក Truong Hoa Binh បានឲ្យដឹងថា៖
“តំបន់សេដ្ឋកិច្ច មិនមែនជាថ្នាក់រដ្ឋបាលទេ តាមនោះចង់ពង្រីកកម្លាំងពលំរបស់តំបន់ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ននានា គប្បីមានការ តភ្ជាប់តំបន់។ រដ្ឋាភិបាលក៏បានដាក់ជូនរដ្ឋសភា រៀបចំផែនការ ដើម្បីដោះស្រាយ ជាស្រាចបាច់និងពង្រីកនូវប្រសិទ្ធភាពការចងសម្ព័ន្ធតំបន់ ព្រមទាំងពង្រីកការទទូល ខុសត្រូវរបស់តំបន់នីមួយៗ ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចទីផ្សារនិងការធ្វើសមាហរណកម្ម”។
នាពេលល្ងាច ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ថ្លែងមតិបុករសូបរយៈពេល៣ថ្ងៃធ្វើការ៖ “ជារួម ការសួរដេញដោលនិងឆ្លើយសំនួរសួរដេញដោល បានប្រព្រឹត្តទៅក្នុង បរិយាកាសប្រជាធិបតេយ្យ។ តាមរយៈការសួរដេញដោលនេះ សរឲ្យឃើញនូវបញ្ហា ជាច្រើនដែលបានរដ្ឋសភាជ្រើសរើសនោះគឺសមស្របណាស់។ សមាជិក សមាជិកា សភាបានសម្តែងនូវស្មារតីខ្ពស់ ចំពោះអ្នកបោះឆ្នោតផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម