• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាជាតិកម្ពុជាអនុម័តលើពិធីសារស្តីពីខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកជាមួយវៀតណាម


ច្រកព្រំដែន Moc Bai (នៅខេត្ត Tay Ninh) ជាច្រកព្រំដែនធំជាងគេនៅខាងត្បូងវៀតណាម ដែលស្ថិតតាមខ្សែព្រំដែនដីគោកវៀតណាម - កម្ពុជា (រូបថត៖ baoquocte.vn)
 

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមទទួលយកលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនចំនួន ៨៤% នៃព្រំដែនគោករួមរវាងកម្ពុជានិងវៀតណាម។

យោងតាមព័ត៌មានពីរដ្ឋសភាកម្ពុជាបានឱ្យដឹងថា ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី ២ ខែវិច្ឆិកា សមាជិក សភាកម្ពុជាចំនួន ១១៦ រូប បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីពិធីសារអំពីខ្សែព្រំដែនគោកនិងការ ងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរ ដែលត្រូវបានដាក់ជូនទីស្តីការ គណៈរដ្ឋមន្រ្តីនៃប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ៩ ខែតុលាកន្លងមក។

មុននេះ នាថ្ងៃទី ២៧ សីហា ទេសរដ្ឋ មន្រ្តីទទួលបន្ទុកគណៈកម្មាធិការព្រំ ដែនកម្ពុជា វ៉ា គឹម ហុងបានប្រកាស ថា រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនសំណុំផែនទីឧបសម្ព័នឋានលេខាព្រំដែនគោកដែលបានឯកភាពដោយកម្ពុជានិងវៀតណាមទៅអង្គការសហប្រជាជាតិដើម្បីតម្កល់ទុក។

ផែនទីឧបសម្ព័នឋានលេខាព្រំដែនគោកដែលបានរៀបរាប់ខាងលើ គឺជាលទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក ចំនួន ៨៤% រវាងកម្ពុជានិងវៀតណាម ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៦។ ផែនទីឧបសម្ព័នឋានលេខាព្រំដែនគោកខ្នាត ១/២៥.០០០ បានបង្ហាញលទ្ធផលនៃការងារខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែន (ប្រហែល ៨៤%) និងជាឧបសម្ព័ន្ធដែលមិនអាចកាត់ផ្តាច់បាននៃពិធីសារអំពីខ័ណ្ឌសីមានិងបោះបង្គោមព្រំដែនគោកកម្ពុជា - វៀតណាម ដែលបានប្រទេសទាំងពីរ ចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ រួមជាមួយ សន្ធិសញ្ញាបំពេញបន្ថែម ដល់សន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top