ព័ត៌មាន
រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung ជួបពិភាក្សាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗមួយចំនួននាពេលខាងមុខ ក្នុងនោះផ្តោតការយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងនៃការជឿទុកចិត្ត បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យខ្ពស់ និងគ្រប់ជាន់ថ្នាក់; សម្របសម្រួលរៀបចំឱ្យបានល្អនូវយន្តការសហប្រតិបត្តិការទ្វេភាគី និងរវាងវៀតណាម-កម្ពុជា-ឡាវ រួមទាំងជំនួបជាន់ខ្ពស់រវាងប្រមុខនៃបក្សទាំង ៣ និងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។ ក្រៅពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរករបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគនោះ ភាគីទាំងពីរបន្តជំរុញឱ្យស្ថាប័នពាក់ព័ន្ធធ្វើការចរចា និងបញ្ចប់ការងារបោះបង្គោល ខណ្ឌសីម៉ាព្រំដែនគោកឱ្យបានឆាប់ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននាពេលថ្មីៗនេះរវាងកម្ពុជា និងថៃ រួមទាំងលទ្ធផលល្អប្រសើរនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែង រួមចំណែកនាំមកនូវសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕