• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មិត្តភក្តិជុំវិញពិភពលោកទទួលបានគោលនយោបាយយ៉ាងត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម

នារសៀលថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាការអប់រំនិងចលនាមហាជនមជ្ឈិមបានសម្របសម្រួលជាមួយកាសែត ប្រជាជន រៀបចំពិធីសម្ពោធគេហទំព័រ “បក្សកុម្មុយនិស្ត​វៀតណាម​ - មហាសន្និបាតលើកទី១៤” តាមអាសយដ្ឋាន៖ daihoidangtoanquoc.vn។

ពិធីសម្ពោធគេហទំព័រ “បក្សកុម្មុយនិស្តវៀតណាម - មហាសន្និបាតលើកទី១៤”។ (រូបថត៖ Van Hieu/VOV)

គេហទំព័រផ្តល់ព័ត៌មានផ្លូវការ គ្រប់គ្រាន់ និងទាន់ពេលវេលា អំពីសកម្មភាពឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់គណបក្ស។ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានស្នើថា គេហទំព័រត្រូវបំពេញភារកិច្ចស្នូលចំនួន ៣ គឺ៖ ការផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា; ការតម្រង់ទិសសាធារណៈមតិតាមរយៈទឡ្ហីករណ៍វិទ្យាសាស្រ្ត និងទិន្នន័យត្រឹមត្រូវ; ការតភ្ជាប់ ធ្វើអន្តរកម្ម និងបង្កើតភាពឯកឆ័ន្ទសង្គមនៅទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានក្រើនរំលឹកថា ទំព័រព័ត៌មានចាំបាច់ត្រូវផ្តល់ព័ត៌មានដល់សារព័ត៌មានលើវេទិកាឌីជីថល និងបណ្ដាញសារព័ត៌មានកិច្ចការបរទេសផងដែរ។

“រៀបចំកញ្ចប់ព័ត៌មានសម្រាប់អ្នកយកព័ត៌មានអន្តរជាតិ; ឆ្លើយតបដោយទាន់ពេលវេលា; គោរពទំនៀមទំលាប់អន្តរជាតិ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មិត្តភក្តិជុំវិញពិភពលោកដើម្បីទទួលបានគោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋយ៉ាងត្រឹមត្រូវ។ ម្ចាស់ការបង្កើតប្រធានបទល្អ រឿងរ៉ាវល្អ ផ្សព្វផ្សាយគំរូល្អក្នុងការកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារ​ជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ ប្រយុទ្ធប្រឆាំងនឹងល្បិចកលមួលបង្កាច់ដោយហេតុផលវិទ្យាសាស្រ្ត និងភស្តុតាងដែលអាចជឿជាក់បាន”៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top